ខេត្តកំពង់ឆ្នាំង ៖ ករណីអគ្គីភ័យ១បានឆេះផ្ទះអ្នកគ្រូបង្រៀនម្នាក់ បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះមិន បន្ទាប់ពីដុតទៀនទុកចោលលើអាសនៈ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11 និង 40 នាទីព្រឹក ថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2026 នៅចំណុចភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលស្រុក រលាប្អៀរ បានបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ទេព ច័ន្ទមុន្នី គ្រូបង្រៀន នៅវិទ្យាល័យព្រះបាទសារាម្រឹត ។
ប្រភព ដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍ នោះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយអន្តរាគមន៍ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានរថយន្ត 3 គ្រឿង និងរថយន្តអគ្គីភ័យរបស់នគរបាលស្រុករលាប្អៀរ ១គ្រឿង បានប្រើ ប្រាស់រថយន្តដឹកទឹកសរុបចំនួន 4 គ្រឿង ទើបអាចពន្លត់អគ្គីភ័យបានដែលមិនអាចរៀលឆ្លងដល់ផ្ទះអ្នកដទៃ។
សំភារៈខូចខាតមានផ្ទះឈើមួយខ្នង ធ្វើពីឈើប្រក់ស័ង្កសី ទំហំ 9 គុណនឹង 6 ម៉ែត្រកង្ហារជំនួន 5 គ្រឿងអលង្ការផ្លាកស៊ីនចំនួន 5ជី អង្ករចំនួន 1 ការ៉ុង ទំងន់50 គីឡូក្រាម គ្រែចំនួន២ ពូកចំនួន 3 និងសម្ភារៈប្រើប្រាស់មួយចំនួន។ ចំពោះមូលហេតុគឺបណ្ដាលមកពីអុជធូបសែនលើហឹង ។












