អគ្គិភ័យឆេះផ្ទះពល​រដ្ឋ៣ខ្នង នៅភូមិគោកកណ្ដា​ល ឃុំភក្ដី ស្រុកបសេដ្ឋ ទាំងកណ្ដា​លរាត្រី​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ យោងតាមបទបញ្ជាលោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគបាលខេត្ដកំពង់ស្ពឺ​ លេីវិធាន​កា​ររក្សាបានការបង្កគ្រោះអគ្គិភ័យផ្សេងៗក្នុងឱកាសនៃថៃ្ងបុណ្យ​ចូលឆ្នាំចិន-វៀតណាមនេះ​បានឱ្យ

កំលាំ​ងផែនការងារការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងអគ្គិ​ភ័​យបានសហការណែនាំដល់បណ្ដាអធិកា​រដ្ឋាន​នគរបាលក្រុង/ស្រុកឱ្យយកចិត្ដទុកដាក់​លេីការងារ​ដាស់តឿនក្រេីនរំលឹក​លេីការអុជធូបទាន​ ក្នុងការសែន​។

ហេតុការណ៍ឆេះផ្ទះ​យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេ​លាម៉ោង​០០​:០២នាទី​ ស្ថិតនៅភូមិគោកកណ្ដា​ល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យឆេះផ្ទះចំនួន​៣ ខ្នងជាប់គ្នា​ក្នុងដីឡូតិ៍តែមួយ។

ផ្ទះទី១ ៖​ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦mx៨m ម្ចាស់ឈ្មោះ ប្រាក់ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ។ ខូចខាត៖​ប្រាក់រៀលចំនួន ៧,០០​០,០០០​ រៀលនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

ផ្ទះទី២ ៖​ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦m x ៨m ម្ចាស់ឈ្មោះ ប្រាក់ ណុំ ភេទ ប្រុស អាយុ៦៩ឆ្នាំ​ ខូចខាត៖​ ខ្សែកផ្លាកទីន​ ៩ជី មាស​២​តម្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួន។

ផ្ទះទី៣ ៖​ ធ្វើពីឈើលើ ដំបូល​ប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ​៦m x ៨m ម្ចាស់ឈ្មោះសឿង ធឹម ភេទ ប្រុស អាយុ៥៥ឆ្នាំ ខូចខាត៖​ ស្រូវ៣០បាវ ឯកសារអត្ត​សញ្ញាណប័ណ្ណ១០សន្លឹក ,​ សំបុត្រប​ញ្ជាក់កំណើតចំនួន ១០សន្លឹក​ ឯកសារប្លង់ដី​ មួយចំនួន

មូលហេតុ​ ដោយសារកម្ទេច​ភ្លើ​ងធូប​ធ្លាក់​មក​លេីពូក
ប​ណ្ដា​លលឱ្យឆេះនិងបន្ដរាលដាល​ជាអណ្ដាត​ភ្លេីង។

...

លោកវរសេនីយ៍ឯក ចន សុភីត អ​ធិការនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា​ ករណីខាងលេីកំលាំងនគរបា​ល បានជួយអន្ដរាគមន៍​ ដោយសារតែស្ថានភាពផ្ទះស​ង់ជាប់គ្នាទាំង៣ខ្នង​ អំណាចភ្លេីងឆេះ​ពេញបន្ទុក ការ​ប្រើ​ប្រាស់​រថយន្តអគ្គិភ័យ​ ៣គ្រឿង​ទេីបអាចគ្រប់គ្រងស្ថា​ន​ការណ៍បាន​ តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សសត្វឡេីយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print