ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុដិ​ឈើ​ទាំង​កណ្ដាលថ្ងៃ​ត្រង់រថយន្តពន្លត់​អគ្គិភ័យ​៣​គ្រឿង​ចេញ​អន្តរា​គមន៍

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នាំ​គ្នា​ភ្ញាក់ផ្អើល​ដោយសារ​ឃើញ​ភ្លើង​ឆាបឆេះ​កុដិ​សង់​អំពី​ឈើ​នៅ​វត្ត​ទួល​ទ្រា ក្នុង​ឃុំ​ជប់ ស្រុក​-ខេត្តត្បូងឃ្មុំ ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេ​ល​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ទី​១៦ កុម្ភៈ ឆ្នាំ​២០២៦ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ទៅ​ដល់​សាលាឆាន់ ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ឱ្យដឹង​ថា ក្រោយ​ពី​កម្លាំង​ប៉ុស្តិ៍​បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​មក​កាន់​រូប​លោក ភ្លាម​នោះ​ក៏​បានឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ប្រញាប់​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បន្ត​ថា កុដិ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​៣​ខ្នង មាន​ទំហំ​៩x១៣ នៅ​ចំណុច​វត្ត​ខេ​ម​ឃោ​សា​រាម ស្ថិត​នៅ​ភូមិ​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​០៣​គ្រឿង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​០១​គ្រឿង ស្រុក​អូរ​រាំង​ឪ​០១​គ្រឿង និង​ក្រុង​សួង​០១​គ្រឿង ទឹក​អស់​ចំនួន​០៤​ស៊ីទែន គ្រប់គ្រង​បាន​ទាំងស្រុង នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល​។​

សម្ភា​រះ​ខូចខាត ៖ កុំព្យូទ័រ​០១​គ្រឿង,ដ្រូ​ន​០១​គ្រឿង, បាស់​០១​គ្រឿង,ទូរ​ទឹកកក​០១​គ្រឿង,ទូរស័ព្ទ​០១​គ្រឿង, គ្រែ​០៥,សង្ឃ​ក្ដី​០៣,ជីពរ​០៥,បាត​០៧,អត្តសញ្ញាណប័ណ្ណ​០១​សន្លឹក,សៀវភៅ​គ្រួសារ​០១​ក្បាល,សំបុត្រ​កំ​ណើត​០២សន្លឹក,ឆៃ​យ៉ា​០២​សន្លឹក,ដុំ​wifi ០១​គ្រឿង, បច្ច័យ​១០​ម៉ឺន​រៀល,១៦.​ឧបដ្ឋានសាលា បង្អួច​ឈើ​០៣ និង​ជញ្ជាំង​ឥដ្ឋ​៦x១៨​ម៉ែត្រ ។

...

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម គឺ​លោក​ឧត្តមសេនីយ៍​ស្នងការ​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់ ជា​ពិសេស រថយន្ត​ពន្លត់​អគ្គិភ័យ​ត្រូវ​តែ​មាន​ប្រចាំការ​គ្រប់​គោលដៅ ដើម្បី​ត្រៀម​អន្តរាគមន៍​ដូច​ករណី​នេះ​ជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print