ល្ងាចមិញនេះ​ លោក​ ប៉ា​ សុជាតិវង្ស​ បានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេស​ ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ ល្ងាចមិញនេះ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍។
កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន៖
១-រង្វង់មូលចោមចៅ -ស្វែងរកជម្រើសល្អបំផុត ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិប្បរមា
-ត្រូវសិក្សាបច្ចេកទេសផ្លូវឱ្យបានច្បាស់លាស់ ព្រោះទីតាំងនេះជាតំបន់ឧស្សាហកម្មសំខាន់មួយ ដែលមានរថយន្តធំៗដឹកទំនិញចេញ-ចូល និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជាច្រើនឆ្លងកាត់ផងដែរ។
២-ស្ពានអាកាសក្បាលថ្នល់៖ ទីតាំងនេះត្រូវបានសិក្សាបន្ថែមស្ពានអាកាស ៣ខ្សែទៀត ដើម្បីដោះស្រាយការកកស្ទះនាពេលបច្ចុប្បន្ន។ គម្រោងនេះមានការយឺតយ៉ាវបន្តិច ដោយសារផលប៉ះពាល់ជាមួយបំពង់ទឹកស្អាតធំមួយ ទំហំរហូតដល់ ១,៦ម៉ែត្រ ដែលអាចដាច់ទឹកប្រើប្រាស់រយ:ពេលដល់ទៅ ៣ខែ ប៉ុន្តែក្រុមការងារបច្ចេកទេសនឹងសិក្សាកែសម្រួលឡើងវិញ ដើម្បីចាប់ផ្តើមស្ថាបនាបាននៅពេលឆាប់ៗខាងមុខ។
៣-រង្វង់មូលទួលគោក នឹងត្រូវកែសម្រួលដាក់ជាភ្លើងស្តុប ព្រោះទីតាំងរង្វង់មូលនេះតូច មានផ្លូវជួបគ្នា៥ខ្សែ ដូច្នេះមានការកកស្ទះខ្លាំង៕

image image image image

ដោយ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print