Gordon រកបានបួនគ្រាប់ក្នុងតង់ទីមួយ ខណៈដែល Newcastle បំបាក់ Qarabag យ៉ាងចាស់ដៃ

ចែករំលែក៖

Anthony Gordon រកបាន ៤ គ្រាប់ក្នុងតង់ទីមួយ ខណៈដែលក្រុម Newcastle United យកឈ្នះក្រុម Qarabag ដោយលទ្ធផល 6-1 ក្នុងការប្រកួតជើងទី១ វគ្គ Playoff នៃពានរង្វាន់ UEFA Champions League កាលពីថ្ងៃពុធ បង្កើនឱកាសខ្ពស់ក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។

 

Gordon បើកការរកគ្រាប់បាល់នៅនាទីទី៣ ខណៈដែល Malick Thiaw បន្ថែមគ្រាប់ទី២ដោយការក្បាលបញ្ចូលទីពីការបញ្ជូនបាល់ជ្រុង បង្កើតការនាំមុខ 2-0 យ៉ាងឆាប់រហ័ស។

 

ខ្សែប្រយុទ្ធអង់គ្លេសវ័យ 24 ឆ្នាំGordon បន្តរកបានគ្រាប់ទី៣ពីបាល់ពិន័យនៅនាទីទី៣២ បន្ទាប់ពីមានកំហុសប៉ះដៃ រួចរកបានគ្រាប់ទី៤ភ្លាមៗពីកំហុសការពារ និងបញ្ចប់ពាក់កណ្តាលម៉ោងដោយគ្រាប់ទី៥ពីបាល់ពិន័យម្តងទៀត បន្ទាប់ពីអ្នកចាំទី Mateusz Kochalski ប៉ះទង្គិចគាត់ក្នុងប្រអប់គ្រោះថ្នាក់។

 

នេះជាគ្រាប់ទី១០របស់ Gordon ក្នុង Champions League រដូវកាលនេះ លើស Harry Kane (៨ គ្រាប់) និង Erling Haaland (៧ គ្រាប់) ខណៈដែលមានតែ Kylian Mbappe ប៉ុណ្ណោះដែលនាំមុខដោយ ១៣ គ្រាប់។

 

នៅពាក់កណ្តាលតង់ទី២ Elvin Jafarguliyev រកបានគ្រាប់ត្រឡប់មកវិញមួយសម្រាប់ Qarabag នៅនាទីទី៥៦ មុនពេល Jacob Murphy ដែលចូលជំនួស បន្ថែមគ្រាប់ទី៦នៅនាទីទី៧២ បញ្ចប់ជ័យជម្នះដ៏ធំសម្រាប់ Newcastle។

...

 

ក្រុមរបស់អ្នកចាត់ការ Eddie Howe ដែលមានកីឡាកររងរបួសជាច្រើន បានធ្វើដំណើរចម្ងាយ 2,529 ម៉ាយពី Newcastle ទៅទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ សម្រាប់ការប្រកួតក្រៅដីឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបអង់គ្លេសនៅ Champions League ប៉ុន្តែក៏នៅតែអាចឈ្នះយ៉ាងល្អឥតខ្ចោះ និងដាក់សម្ពាធខ្លាំងលើ Qarabag មុនការប្រកួតជើងទី២៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print