Bodo/Glimt បង្កើតភាពភ្ញាក់ផ្អើល ដោយឈ្នះលើក្រុមខ្លាំងៗរួមទាំង Inter Milan ក្នុងជើងទី១ វគ្គ Playoff នៃ Champions League

ចែករំលែក៖

ក្រុម Bodo/Glimt បានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល 3-1 លើក្រុមកំពូលតារាង Serie A គឺ Inter Milan កាលពីថ្ងៃពុធ ខណៈកីឡាករ Kasper Hogh មានតួនាទីសំខាន់ ដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចូលទីបានពីរដង និងរកបានមួយគ្រាប់ផ្ទាល់។

 

ក្រុមន័រវេសបាននាំមុខនៅនាទីទី២០ ពេល កីឡាករHogh បង្កើតឱកាសឲ្យ Sondre Brunstad Fet ស៊ុតបញ្ចូលទីយ៉ាងល្អ។ Inter ដែលជាជើងឯកអឺរ៉ុបបីសម័យ បានតាមស្មើវិញក្រោយ ១០ នាទី តាមរយៈកីឡាករវ័យ ២០ ឆ្នាំ Pio Esposito បន្ទាប់ពីទទួលបាល់បញ្ចូនពី Carlos Augusto។ គ្រាប់បាល់នេះក៏ធ្វើឲ្យ Esposito ក្លាយជាកីឡាករអ៊ីតាលីវ័យក្មេងបំផុតដែលរកគ្រាប់បាល់ឲ្យ Inter ក្នុងវគ្គចាញ់ធ្លាក់នៃការប្រកួតនេះផងដែរ។

 

ក្រោយចូលពីសម្រាកតង់ទីមួយ Inter គ្រប់គ្រងការប្រកួតបានល្អ ប៉ុន្តែ Lautaro Martinez ស៊ុតបុកបង្គោល និងការស៊ុតពីចម្ងាយរបស់ Carlos Augusto ត្រូវបានអ្នកចាំទី Nikita Haikin សង្គ្រោះ។ ទោះយ៉ាងណា ក្រុមម្ចាស់ផ្ទះបានយកឱកាសវិញ នៅនាទីទី៦១ ពេលកំហុសការពាររបស់ Inter អនុញ្ញាតឲ្យ Hogh បញ្ជូនបាល់ឲ្យ Jens Petter Hauge ស៊ុតចូលផ្នែកលើសំណាញ់។

 

បីនាទីបន្ទាប់ Hogh បន្ថែមគ្រាប់ទីបី បន្ទាប់ពីការបញ្ជូនបាល់ត្រឹមត្រូវពី Ole Didrik Blomberg ដែលធ្វើឲ្យគាត់មាន ៤ គ្រាប់រួចហើយក្នុង Champions League រដូវកាលនេះ។

 

លទ្ធផលនេះបន្ថែមជោគជ័យដ៏អស្ចារ្យរបស់ Glimt ក្នុងការប្រកួតឆ្នាំនេះ បន្ទាប់ពីធ្លាប់ឈ្នះ Manchester City 3-1 និងត្រលប់ឈ្នះ Atletico Madrid 2-1 ក្នុងវគ្គលីគ។

 

គ្រូបង្វឹក Kjetil Knutsen បាននិយាយថា ក្រុមរបស់គាត់មិនទាន់លេងបានល្អបំផុតទេ ប៉ុន្តែការរកគ្រាប់បាល់សំខាន់ៗបានជួយឲ្យពួកគេទទួលជ័យជម្នះ។ ខណៈនេះ Inter ដែលដឹកនាំដោយ Cristian Chivu នឹងសង្ឃឹមត្រលប់មកវិញក្នុងជើងទី២ នៅទីលាន San Siro សប្តាហ៍ក្រោយ។

...

 

ខ្សែបម្រើ Petar Sucic របស់ Inter បាននិយាយថា នេះជាការប្រកួតពិបាក និងលទ្ធផលអាក្រក់សម្រាប់ក្រុម ប៉ុន្តែពួកគេត្រូវរក្សាស្ងប់ស្ងាត់ និងជឿជាក់ថាអាចឈ្នះវិញនៅក្នុងផ្ទះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print