លួចទូរស័ព្ទ២គ្រឿង៤ថ្ងៃក្រោយជាប់ខ្នោះនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទដៃគេ២គ្រឿង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង២៣និង៣០នាទី
ចំណុចបន្ទប់ជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ករណីចាប់ខ្លួននេះ ធ្វើឡើងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៦ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃួន ចាន់នីតា ហៅអាតា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន៣លើក ករណីលួច១ករណី,ករណីរំលោភលើទំនុកចិត្ត១ករណី,ករណីហឹង្សាដោយចេតនា១ករណី។ ជនសង្ស័យវិជ្ជមាននូវសារធាតុញៀន(+)។ចំណែកជនរងគ្រោះឈ្មោះ កេត ម៉ាញ៉ុល ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ៖រត់ម៉ូតូឌុប។វត្ថុតាងបាត់បង់៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកVIVOនិងHUAWEI ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០ នាទី ជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាចូលដេកនៅក្នុងបន្ទប់ជួលភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានយកទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាកNOKIA ចំនួន០១គ្រឿង,ម៉ាកVIVOចំនួន០១គ្រឿង,ម៉ាកHUAWEI ចំនួន០១គ្រឿង ទៅបញ្ចូលថ្មដោយទុកនៅលើម៉ាស៊ីនកាត់ដេរ បែរបង្អួច ហើយក៏នាំគ្នាចូលដេកអស់។លុះព្រឹកឡើងម៉ោង៥និង០០នាទី ជនរងគ្រោះភ្ញាក់ពីដំណេកបំរ៉ុងដើរហាត់ប្រាណ ស្រាប់តែឃើញបង្អួចបើកចំហរ ជនរងគ្រោះក៏ស្ទុះទៅបើកទ្វារស្រាប់តែត្រូវបានជនសង្ស័យយកខ្សែមកចងទ្វារជាប់មិនឲ្យចេញមកក្រៅរួច ឃើញដូចនោះជនរងគ្រោះបានទាញកន្ត្រាក់ទ្វារ ធ្វើឲ្យទ្វារចំហរ ហើយជនរងគ្រោះក៏បានលូកដៃស្រាយខ្សែចេញពីទ្វារតែម្តង។ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀនឲ្យជួយស្រាវជ្រាវរកជនសង្ស័យ។ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ កំលាំងប៉ុស្តិ៍បានសហការណ៍ជាមួយកំលាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើហើយយកទៅលក់ឲ្យនារីម្នាក់មិនស្គាល់ឈ្មោះបានប្រាក់ចំនួន៥ម៉ឺនរៀល ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print