ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរបាំងថ្មខ្ទាតចេញពីជួរចំនួនមួយកង់និងបណ្តាលឱ្យរថយន្តរងការខួចខាតយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង២:១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក TRACKER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CC-3988 បានបេីកក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរបាំងថ្មខ្ទាតចេញពីជួរចំនួនមួយកង់ ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងនិងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










