កម្ពុជា-ចិន ចាក់បញ្ចាំងភាពយន្តចល័តជាង ៣០០ លើក នៅទូទាំង ២៥ រាជធានី-ខេត្តក្នុងរយៈពេល១០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីមោទនភាពចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តរវាងប្រទេសទាំងពីរ ជាពិសេសភាពយន្តចល័តកម្ពុជា-ចិន ដោយសម្រេចបានការចាក់បញ្ចាំងជាង ៣០០ លើក នៅទូទាំង ២៥ រាជធានី-ខេត្ត។

ថ្លែងក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន” និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិននៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញកាលពីរាត្រី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហាប់ ទូចរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី​ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ភាពយន្តទាំងនេះបានដើរតួជាស្ពានចម្លងនូវមនោសញ្ចេតនា និងជួយឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងសង្គមចិន ។

ក្រៅពីជោគជ័យក្នុងវិស័យភាពយន្ត លោក ហាប់ ទូច ក៏បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូ និងការចូលរួមក្នុងសកម្មភាពវប្បធម៌ផ្សេងៗ ។ មិត្តចិនបានឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងការអភិរក្ស និងជួសជុលប្រាសាទបុរាណរបស់កម្ពុជា ។ ការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ ។

ព្រឹត្តិការណ៍ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន” នេះ មិនត្រឹមតែជារូបភាពនៃការរំលឹកជោគជ័យកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំក្នុងយុគសម័យថ្មី ដើម្បីវិបុលភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ត្រូវបានរៀបចំឡើងដោយស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលចាប់ផ្តើមដំបូងនៅឆ្នាំ២០១៦ ដែលបានការសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត។

...

គោលបំណងសំខាន់ៗ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន” ដើម្បីនាំយកភាពយន្តល្បីៗរបស់ចិន និងកម្ពុជា ចាក់បញ្ចាំងជូនប្រជាជនកម្ពុជាទស្សនា ទាំងនៅទីក្រុង និងជនបទដើម្បីឱ្យយល់ដឹងពីសង្គម វប្បធម៌និង លើកកម្ពស់ទំនាក់ទំនង “មិត្តភាពដែកថែប” រវាងប្រទេសទាំងពីរតាមរយៈសិល្បៈភាពយន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print