ទូតកម្ពុជាប្រចាំប្រទេសបារាំង​ ប្រាប់ពីភាពឈឺចាប់របស់ស្ដ្រីខ្មែរព្រោះថៃឈ្លានពាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រី និងក្មេងស្រី»

ចែករំលែក៖

បារាំង​៖​ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​ បាននាំភាពឈឺចាប់ ការរងគ្រោះរបស់ស្ត្រី និងក្មេងស្រី ព្រោះតែទង្វើយោធាថៃឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ក្រុមប្រទេសនិយាយភាសាបារាំងសម្រាប់ស្ត្រី និងក្មេងស្រី» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឯកអគ្គរាជទូត សរសេរលើគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីចូលរួមប្រជុំដូច្នេះ៖«ខ្ញុំបានថ្លែងបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០.០០០ នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។»។

លោក លុយ ដាវីត បានឱ្យដឹងទៀតថា នៅក្នុងក្របខណ្ឌនៃការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ កម្ពុជា បានស្នើឱ្យអង្គការហ្វ្រង់កូហ្វូនី ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តីនិងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ។
ស្ត្រី និងក្មេងស្ត្រីកម្ពុជាជាង៣៣ម៉ឺននាក់ បានរងទុក្ខវេទនា ក្លាយជាជនភៀសសឹក និងមានស្ត្រីមួយចំនួនបានស្លាប់បាត់បង់ជីវិត និងរបួស ក្នុងចំណោមអ្នកស្លាប់ចំនួន៣២នាក់ និងរបួស៩៥នាក់ ព្រោះតែកងទ័ពថៃ បានបើកការវាយប្រហារ ទម្លាក់គ្រាប់បែក ឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ កាលពី ខែធ្នូ ឆ្នាំ២០២៥។​

បើទោះបីជាបទឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ បានចូលជាធរមានជិត២ខែទៅហើយក្ដី ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ពលរដ្ឋខ្មែរភៀសសឹកជាស្រី្ត​ចំនួន ៣៥ ០៩៩នាក់ ក្នុងចំណោមជនភៀសសឹក៦៦ ៦២៨នាក់ មិនទាន់អាច​វិលទៅលំនៅឋានវិញឡើយ ដោយត្រូវ បន្តស្នាក់នៅជំរុំសុវត្ថិភាពបណ្ដោះអាសន្ន ។

...

បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ​ បើកផ្លូវឱ្យជនស៊ីវិលវិលចូលទៅរស់នៅផ្ទះសម្បែងដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងខ្លួនៗក្ដី ក៏ពលរដ្ឋភៀសសឹកកម្ពុជា មិនទាន់អាចវិលចូលទៅរស់ក្នុងផ្ទះសម្បែងវិញបានឡើយ។ ការណ៍ដែលមិនទាន់អាចទៅរស់នៅក្នុងផ្ទះវិញបាន គឺដោយសារកងទ័ពថៃ រារាំងមិនឱ្យវិលចូលផ្ទះ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស ចំណែកផ្ទះខ្លះទៀតយោធាថៃវាយកម្ទេច ឈូសឆាយ និងផ្ទះខ្លះសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print