ប្រទះឃេីញសពយុវជនម្នាក់ត្រូវរថភ្លេីងកិនដាច់ខ្លួនជាពីរកំណាត់ស្លាប់យ៉ាងអាណិចអាធ័មនៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖​ សពយុវជនម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅផ្លូវដែកដោយរថភ្លេីងកិនដាច់ខ្លួនជាពីរកំណាត់យ៉ាងអាណិចអាធ័ម។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹក​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅលេីផ្លូវរថភ្លេីង​ ភូមិស្រែក្នុង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះ​ម៉េង​ គឹមលាង ភេទប្រុសអាយុ១៧ ឆ្នាំ​ មានទីលំនៅភូមិព្រៃស្មិត​ ឃុំមានជ័យ​ សាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុមានបងប្អូនកម្មកររោងចក្របានធ្វេីដំណេីរទៅធ្វេីការរោងចក្រក៏ប្រទះសពជនរងគ្រោះនៅលេីផ្លូវដែកដោយដាច់ខ្លួនជាពីរកំណាត់ស្លាប់យ៉ាងអាណោចអាធ័ម​ បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។

បេីតាមឱ្យដឹងពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះពេលចាកចេញពីផ្ទះមានម៉ូតូមួយគ្រឿងតែពេលស្លាប់មិនឃេីញមានម៉ូតូនៅកន្លែងកេីតហេតុនោះទេ។

...

ក្រោយកេីតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print