ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- យន្តការអង្គការសហប្រជាជាតិបានចុះខ្សោយជាឱកាសឲ្យប្រទេសមួយចំនួនប្រើកម្លាំងទន្ទ្រានយកទឹកដីប្រទេសដែលតូចនិងខ្សោយជាងខ្លួន។
២- សៀមបានចូលមកឈ្លានពានកម្ពុជាដោយដាក់រាយលួសបន្លាកង់ឡាននិងកុងតឺន័រ កំណត់កែប្រែព្រំដែនដោយអត្តនោម័ត?
៣- ការឆេះព្រៃនៅតាមព្រំដែនកម្ពុជា-សៀមកើតឡើងមកពីទាហ៊ានសៀមជាអ្នកដុត ហើយចោទថាកម្ពុជាជាអ្នកដុត?
៤- បើសៀមចង់ការពារព្រំដែននិងទឹកដីរបស់ខ្លួន មូលហេតុអ្វីសៀមមករាយលួសបន្លាកង់ឡាននិងទូកុងតឺន័រនៅក្នុងទឹកដីកម្ពុជា?
៥- ការអះអាងរបស់រដ្ឋមន្ត្រីការពារប្រទេសសៀមថាការរាយលួសបន្លាកង់ឡាននិងទូកុងតឺន័រក្នុងទឹកដីកម្ពុជាគ្រាន់បណ្តោះអាសន្ន គឺជាការនិយាយបោកប្រាស់ទាំងស្រុង?
៦- កម្ពុជាជារដ្ឋអធិបតេយ្យ សៀមគ្មានសិទ្ធិយកលួសបន្លា កង់ឡាន និងទូកុងតឺន័រមកដាក់ក្នុងទឹកដីកម្ពុជាទោះក្នុងហេតុផលណាក៏ដោយ?
៧- កម្ពុជាមិនបានបាញ់បោះនិងដុតព្រៃនៅតាមព្រំដែនទេ ជាក់ស្តែងគឺសៀមជាអ្នកធ្វើហើយចោទមកលើកម្ពុជា ។
៨- ការនិយាយថាទាហ៊ានខ្មែរខ្វះវិន័យច្រើនបង្ករបញ្ហាទៅលើសៀម នេះគ្រាន់តែជាការនិយាយលាបពណ៌របស់សៀមមកលើកម្ពុជា?
៩- អង្គទូតបណ្តាប្រទេសប្រចាំកម្ពុជានិងអង្គការអន្តរជាតិបានទៅពិនិត្យផ្ទាល់ភ្នែកនៅទីតាំងដែលសៀមបានរាយលួសបន្កា កង់ឡាននិងទូកុងតឺន័រ ធ្វើឲ្យអន្តរជាតិបានយល់ច្បាស់ពីអំពើឈ្លានពានរបស់សៀមមកលើអធិបតេយ្យកម្ពុជា?
១០- សៀមថាដាក់លួសបន្លា កង់ឡាននិងទូកុងតឺន័រគ្រាន់ជាការបណ្តោះអាសន្នបានឮដល់ត្រចៀកអន្តរជាតិហើយ តើនៅពេលណាសៀមមករុះរើចេញវិញ?
ដោយ ៖ លោក សុខ ឥសាន










