ជិះម៉ូតូដួលចូលក្រោមកង់ក្រោយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូចាប់ហ្វ្រ័ងដួលចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅផ្លូវព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះអិន​ សូណា​ ភេទស្រី​ អាយុ១៧ឆ្នាំ​ មុខរបរនិសិស្ស​ ស្រុកកំណេីតនៅប៉ៃលិន។
ចំណែកតៃកុងរថយន្តឈ្មោះផាត​ ផេន​ ភេទប្រុសអាយុ២២ឆ្នាំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​ ពាក់ស្លាកលេខព្រៃវែង​ 3A2635. ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រៃស​ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែជនរងគ្រោះជិះម៉ូតូស្កូបពី​ ពណ៌ស​ ពាក់ស្លាកលេខប៉ៃលិន​ 1B 2408​ វ៉ាខាងស្តាំហេីយបានចាប់ហ្វ្រ័ង​ ដួលបណ្តាលឱ្យម៉ូតូដួលចូលក្រោមរថយន្តខាងក្រោយកិនស្លាប់ភ្លាមៗ​ បន្ទាប់មករថយន្តបេីកបានប្រហែល៥០០ម៉ែត្រក៏ឈប់ហេីយតៃកុងដេីរមកមេីលរួចឡេីងបេីកឡានចេញទៅបាត់។
ប្រភពដដែលបានបន្តថា​ ក្រោយមកសមត្ថកិច្ចក៏បានស្រាវជ្រាវតាមចាប់រថយន្តនិងតៃកុងបានភ្លាមៗ។

...

ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការវាស់វែងយករថយន្តនិងម៉ូតូប្រគល់ឱ្យសមត្ថកិច្ចចរាចរណ៍ផ្លូវគោក​ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print