ទីតាំងធ្វើអាជីវកម្មមួយកន្លែងនៅក្នុងខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​រកឃើញម៉ាស៊ីន និងក្បាលបារីអេឡិចត្រូនិចចំនួន១០១ប្រអប់

ចែករំលែក៖

ខេត្ត​សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ចុះអនុវត្តវិធានការត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង រកឃើញម៉ាស៊ីន និងក្បាលបារីអេឡិចត្រូនិចចំនួន១០១ប្រអប់​ និងបានឃាត់ខ្លួន​ម្ចាស់​ទីតាំង​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ជាក់ស្ដែង​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងការចង្អុលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តវិធានការត្រួត ពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង ដែលស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានរកឃើញម៉ាស៊ីន និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ១០១ប្រអប់ និងបាននាំខ្លួនម្ចាស់អាជីវកម្ម ឈ្មោះ ហឿន គឹមម៉េង ភេទប្រុស អាយុ៤០ឆ្នាំ មកធ្វើការសួរនាំ។

ក្នុងករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការដកហូតវត្ថុតាងខាងលើមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែរនាំ ដល់ម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរ ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និង អេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid) ជាបន្តទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print