គណៈបញ្ជាឯកភាពខណ្ឌសែនសុខ​ ស្តីបន្ទោសសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខ្លះមានចេតនាលាក់បាំងបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាព របស់ សាលាខណ្ឌសែនសុខ បានបេីកកិច្ចប្រជុំ របស់ខ្លួនកាលពីរសៀលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៦ដេីម្បីរឹតបណ្តឹងនិងការពារ ទប់ស្កាត់បទល្មេីសនានាក្នុងមូលដ្ឋានដេីម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាន ដេីម្បីជាការឆ្លេីយតបនិងអនុវត្តតាមគោលការណ៍ ភូមិ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនោះលោក បុឹល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌនិងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានផ្តោតការយកចិត្តទុកដាក់សំខាន់ជាងគេ ទៅលេីល្បែងសីុសងខុសច្បាប់ ជាពិសេស គឺ ហ្គេម ល្បែងសីុសង តាមប្រព័ន្ឋអេឡិចត្រូនិច និងល្បែងផ្សេងៗទៀត ដូចជា កន្ទុយលេខនិងល្បែងប៊ៀរ និង អាប៉ោង ជាដេីម។ និងជំរុញអោយមានការប្រឹងប្រែងទប់ស្កាត់នូវបទល្មេីសគ្រឿងញៀន និងអំពេីចោរកម្មផ្សេងៗ ដែលបញ្ហាទាំងនេះវាបានកំពុងតែបញ្ចេញនូវសកម្មភាព ច្រេីនដែលជាមុខសញ្ញាគ្រោះថ្នាក់សំរាប់សង្គមហេីយចាំបាច់ត្រូវតែបង្ក្រាបនិងទប់ស្កាត់អោយល្អ។

លោក អភិបាលបានស្តីបន្ទោសដល់សមត្ថកិច្ចតាមមូលដ្ឋានថ្នាក់ប៉ុស្តិនិងសង្កាត់ ដែលមិនសូវយកចិត្តទុកដាក់ចំពោះ ចំពោះបញ្ហានេះទេដោយហេតុថា ចៅសង្កាត់មួយចំនួនលាក់បាំងបទល្មេីស ទាំងនេះដោយមិនរាយការណ៍មកខណ្ឌសោះរហូតទាល់តែខាងសាលាខណ្ឌដឹងរឿងដោយខ្លួនឯង តួយ៉ាងដូច កាលពីយប់មិញថ្ងៃទី១៣ នគរបាលខណ្ឌបានទៅឆ្មក់ចាប់ទីតាំងល្បែងសីុសង ប៊ៀរនិងអប៉ោងមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ហេីយលោកចៅសង្កាត់អត់ដឹងនិងមិនបានរាយការណ៍មកសាលាខណ្ឌឡេីយ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឡេីងសំណូមដល់លោកអភិបាលខណ្ឌ ជួយធ្វេីការសហការ ដាក់កម្លាំងប្រជាការពារ អោយមកចូលរួមសហការយាមល្បាតជាក្រុមរួមគ្នា ជាមួយកម្លាំងនគរបាល មូលដ្ឋានទេីបអាចងាយស្រួលទប់ស្កាត់និងបង្ក្រាប បទល្មេីសនានាហេីយ  លោកអភិបាលក័បានឯកភាពតាមសំណូមពរ៕

image image image image image image image

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print