ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយការផ្ទុះការវែកញែកលើរឿង
សហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួត
រយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅ
ប្រទេស។
ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធ
កីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវា
ទាក់ទងជាមួយកិត្តិយសជាតិផងនិង
វិធីដោះស្រាយបញ្ហារបៀបរបបនៃការ
ងារផ្ទៃក្នុងសហព័ន្ធផង។
ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ
កីឡាករទាំងពីររូបនិងគណៈប្រតិភូវិល
ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតី
សាមគ្គីភាពនិងការយោគយល់គ្នា៕









