Manchester City កំពុងដាក់សម្ពាធខ្លាំងលើ Arsenal ក្នុងការប្រកួតដណ្តើមជើងឯក Premier League បន្ទាប់ពីឈ្នះ 1-0 លើ Leeds United កាលពីថ្ងៃសៅរ៍ ដើម្បីខិតជិតកំពូលតារាងត្រឹម 2 ពិន្ទុប៉ុណ្ណោះ។
កីឡាករ Antoine Semenyo ស៊ុតគ្រាប់បាល់នៅចុងម៉ោងបន្ថែមតង់ទីមួយ ធ្វើឲ្យក្រុមរបស់គ្រូបង្វឹក Pep Guardiola មាន 59 ពិន្ទុ ខណៈ Arsenal មាន 61 ពិន្ទុ ដោយទាំងពីរក្រុមលេងបាន 28 ប្រកួតស្មើគ្នា។
Liverpool បន្តប្រជែងកៅអីអឺរ៉ុប
នៅកីឡដ្ឋាន Anfield, ក្រុមហង្សក្រហម Liverpool ឈ្នះយ៉ាងខ្លាំង 5-2 លើ West Ham United ដើម្បីមាន 48 ពិន្ទុ ស្មើ Manchester United ដែលឈរលំដាប់ទី 4 និងបន្តប្រជែងកៅអីទៅអឺរ៉ុប។
Manchester United នឹងទទួល Crystal Palace នៅថ្ងៃអាទិត្យនេះ។
ក្រុម Brentford ឈរលេខ 7 បានឈ្នះ Burnley 4-3 ក្នុងការប្រកួតពោរពេញដោយវិវាទ ខណៈ Everton ឈ្នះ Newcastle United 3-2។ ក្រុម Sunderland ក៏បញ្ចប់ការបរាជ័យ 3 ប្រកួតជាប់ៗគ្នា ដោយស្មើ 1-1 ជាមួយ Bournemouth។
Arsenal នឹងទទួល Chelsea នៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់ពីនោះពួកគេនឹងលេងច្រើនជាងMan City មួយប្រកួត។ ក្រុមទាំងពីរនឹងជួបគ្នាក្នុងការប្រកួតធំនៅថ្ងៃទី 22 មីនា៕










