Arsenal ឈ្នះ Chelsea យ៉ាងតានតឹង ខណៈ Man Utd ឡើងមកលេខ 3

ចែករំលែក៖

Arsenal បន្តកាន់កាប់តំណែងកំពូលតារាងដណ្តើមជើងឯក Premier League នៅក្នុងដៃខ្លួនឯង បន្ទាប់ពីឈ្នះការប្រកួតយ៉ាងតានតឹង 2-1 លើ ក្រុមតោខៀវChelsea កាលពីថ្ងៃអាទិត្យ ដោយបាល់ចេញពីជ្រុងកែង។

 

គ្រាប់បាល់បញ្ចូលទីដោយការតែតក្បាលរបស់ Jurrien Timber នៅតង់ទីពីរ ធ្វើឲ្យ Arsenal នាំមុខវិញ 5 ពិន្ទុលើ Manchester City ដែលបានឈ្នះ Leeds United មុននេះមួយថ្ងៃ។

 

Man Utd ត្រលប់ទៅកំពូលទាំងបី

 

បិសាចក្រហមManchester United ត្រលប់មកកាន់ចំណាត់ថ្នាក់កំពូលទាំងបីលើកដំបូងចាប់តាំងពីខែឧសភា 2023 បន្ទាប់ពីវាយបកឈ្នះ Crystal Palace 2-1 នៅទឹកដី Old Traffordរបស់ខ្លួន។

United មិនទាន់ចាញ់ក្នុងចំណោម 7 ប្រកួតក្រោមការដឹកនាំគ្រូបណ្តោះអាសន្ន Michael Carrick ដែលត្រូវបានអ្នកគាំទ្រស្រែកហៅឈ្មោះខ្លាំងៗនៅចុងការប្រកួត។

 

Arsenal មាន 64 ពិន្ទុពី 29 ប្រកួត ខណៈ Man City មាន 59 ពិន្ទុ (លេងតិចជាងមួយប្រកួត)។ Man United មាន 51 ពិន្ទុ ឡើងលើ Aston Villa តាមគ្រាប់បាល់ខុសគ្នា។

...

 

Chelsea ឈរលេខ 6 មាន 45 ពិន្ទុ បន្ទាប់ពីទទួលបានតែ 2 ពិន្ទុពី 3 ប្រកួតចុងក្រោយ។ នេះជាការបរាជ័យលើកដំបូងក្នុង 7 ប្រកួតក្រោមគ្រូថ្មី Liam Rosenior ហើយប៉ះពាល់ដល់ក្តីសង្ឃឹមបញ្ចប់ក្នុងកំពូលទាំង 5៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print