ខឹងរឿងគេ​​ថយរថយន្តកិនជើង បុរសម្នាក់ដាល់​បែក​កញ្ចក់ឡាន​ ​រួច​​វាយទាំង​​ប្រពន្ធអ្នកបើកបរទៀត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ដាល់​កញ្ចក់​រថយន្ត​បណ្ដាល​ឲ្យ​បែក ហើយ​ថែម​ទាំង​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់​ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាល​ឱ្យ​រង​របួស​មុខ​ ព្រោះ តែ​រឿង​ថយ​រថយន្ត​កិន​ជើង ពេល​ចេញពី​ហូប​ការ​។

ករណី​ហិង្សា​ដោយ​ចេតនា​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ហើយ​នគរបាល​ឃាត់ខ្លួន​កាលពី​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០១  ខែមីនា​  ឆ្នាំ​២០២៦ ​នៅ​ចំណុច​ក្នុងភូមិ​ឈើទាល​ជ្រុំ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​  ​ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដៃដល​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​  ជូ​  ថា​រិ​ទ្ធ​  ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ ​រស់នៅ​ក្នុងភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ ប្រើ​ដៃ​វាយ​ទៅ​លើ​កញ្ចក់​រថយន្ត របស់​ជន​រង​គ្រោះ​ឈ្មោះ ខេន វុ​ធ​ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អង្គ ឃុំ​រុងរឿង ស្រុក​ថ្ពង​ ​ខេត្តកំពង់ស្ពឺ​ បណ្ដាល​ឲ្យ​បែក​កញ្ចក់​ទ្វា​មុខ ខូច​ខាត​ទាំងស្រុង​  និង​វាយ​ទៅ​លើ​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ឈ្មោះ ថា មាន​អឺ​  ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អង្គ ឃុំ​រុងរឿង ស្រុក​ថ្ពង ចំ​មុខ​មួយ​ដៃ​ថែម​ទៀត ខណៈ​ដែល​ជន​រង​គ្រោះ​មក​ចូលរួម​កម្មវិធី​មង្គលការ​បងប្អូន​សាច់ញាតិ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​កើតឡើង​បណ្ដាល​មក​ពី​ជនសង្ស័យ​ស្រវឹងស្រា ហើយ​ខឹង​ជន​រង​គ្រោះ​ថយ​រថយន្ត​កិន ជើង​ខ្លួន ហើយ​ក៏​វាយ​កញ្ចក់​រថយន្ត​បណ្ដាល​ឲ្យ​បែក​រួច​វាយ​ទៅ​លើ​ប្រពន្ធ​ជន​រង​គ្រោះ ១​ដៃ​ចំ​មុខ​ថែម​ទៀត​។​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។

...

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ថា  ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​និង​បណ្ដឹង​របស់​ជន​រង​គ្រោះ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រួម​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ជោ​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់ ខាងលើ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print