វាយអ៉ីរ៉ង់ថ្ងៃដំបូង យោធាអាមេរិកចាយលុយ៧៨០លានដុល្លារ ឬស្មើនឹង០.១%នៃកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦!

ចែករំលែក៖

អាមេរិក : ថ្ងៃដំបូង (២៨ កុម្ភៈ) វាយប្រហារអ៊ីរ៉ង់, អាមេរិកចាយលុយប្រហែល ៧៧៩លានដុល្លារ ឬស្មើនឹង០.១ភាគរយ នៃកញ្ចប់ថវិកាការពារជាតិទាំងមូលសម្រាប់ឆ្នាំ២០២៦របស់ខ្លួន។

ពេលធ្វើប្រតិបត្តិការ អាមេរិកប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន៤គ្រឿង ផ្ទុកគ្រាប់បែកជិត ២តោន។ ក្រៅពីនេះយោធាអាមេរិក ក៏បានប្រាស់យន្តហោះយោធាជាច្រើនផ្សេងទៀត រួមមាន៖ យន្តហោះចម្បាំង F-18, F-16, F-22, F-35, EA-18G, A-10C យន្តហោះឈ្លបការណ៍ RC-135 យន្តហោះល្បាត P-8 យន្តហោះចាក់សាំងលើអាកាស យន្តហោះដ្រូន MQ-9 និងប្រព័ន្ធបាញ់មីស៉ីលពីដីគោក HIMARS ដែលបូករួមបញ្ចូលគ្នា ត្រូវចំណាយប្រហែល៤២៣.៥៧លានដុល្លារ។

...

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក២ក្រុម គឺ USS Abraham Lincoln និង USS Gerald R. Ford ក៏បានចូលរួមការវាយប្រហារនោះដែរ ដោយថ្លៃចំណាយធ្វើប្រតិបត្តិការនាវាទាំង២នេះ រួមជាមួយក្រុមនាវាយោធាដទៃទៀត ដែលអមពួកវា គឺប្រហែល១៥លានដុល្លារក្នុងមួយថ្ងៃ។ លើសពីនេះ មីស៉ីលគ្រូស Tomahawk ប្រមាណ២០០គ្រាប់ ត្រូវបានបាញ់ដោយកងនាវាអាមេរិក ដែលគិតជាប្រាក់ស្មើនឹង ៣៤០.៤លានដុល្លារ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print