ភ្នំពេញ៖ បុរសម្នាក់បេីកបររ៉ឺម៉កដឹកអេតចាយបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបានម៉ូតូហុងដាឌ្រីមបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥៤នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១: មានឈ្មោះ បូង សីហា ភេទប្រុស អាយុ២០ឆ្នាំ រងរបួស បែកមាត់ បាក់ធ្មេញ មានអាសយដ្ឋាននៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី២: មានឈ្មោះ ម៉ន សុខធី ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួស បែកចិញ្ចើម និង ថ្ពាល់ខាងស្ដាំ មានអាស័យដ្ឋាននៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពេញព្រាប ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ទាំងបញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មកស្រាប់តែមានម៉ូតូហុងដាឌ្រីម បេីកបរដោយបុរស២នាក់ធ្វេីដំណេីរផ្លូវត្រង់ក៏ជ្រុលបុកពីមុខពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល៣នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុសុមះ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










