ទៅតែយន្តហោះឯកជនទេ  Ronaldo នៅតែស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដដែល

ចែករំលែក៖

Cristiano Ronaldo នៅតែស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បើទោះបីមានសេចក្តីរាយការណ៍ថា យន្តហោះឯកជនរបស់គាត់បានហោះចេញទៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីអុីរ៉ង់វាយប្រហារលើស្ថានទូតអាមេរិកនៅរីយ៉ាដក៏ដោយ។

 

តារាបាល់ទាត់វ័យ 41 ឆ្នាំរបស់ក្លិប Al-Nassr FC ត្រូវបានរាយការណ៍ថា នៅតែបន្តហ្វឹកហាត់ជាមួយក្លិបនៅរដ្ឋធានីរីយ៉ាដ បន្ទាប់ពីយន្តហោះប្រណីតតម្លៃ 61 លានផោនរបស់គាត់ ត្រូវបានគេឃើញចុះចតនៅទីក្រុង Madrid មុននេះក៏ដោយ។

 

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ដោយអុីរ៉ង់បានវាយប្រហារតបតទៅលើប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអុីស្រាអែល។

 

ជនបរទេសជាច្រើនកំពុងព្យាយាមចាកចេញពីប្រទេស ខណៈពលរដ្ឋអង់គ្លេសខ្លះត្រូវធ្វើដំណើរឆ្លងកាត់វាលខ្សាច់ចម្ងាយជាង 300 ម៉ាយ ដើម្បីទៅដល់ជើងហោះហើរជម្លៀសនៅប្រទេស អូម៉ង់។

 

យ៉ាងណាមិញ Ronaldo នៅតែស្ថិតក្នុងប្រទេស ដោយក្លិបរបស់គាត់បានបង្ហោះរូបភាពគាត់កំពុងហ្វឹកហាត់ មុនការប្រកួតក្នុងផ្ទះនៅថ្ងៃសៅរ៍ ជាមួយក្រុម Neom ដែលគ្រោងធ្វើឡើងនៅរីយ៉ាដ ប៉ុន្តែអាចនឹងពន្យារពេល បន្ទាប់ពីមានការវាយប្រហារលើទីស្នាក់ការទូតអាមេរិកក្នុងរដ្ឋធានី។

 

Ronaldo នឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករប្រកួតនេះទេ ព្រោះគាត់កំពុងសម្រាកព្យាបាលពីរបួសសាច់ដុំភ្លៅ (hamstring)។

...

 

Ronaldo រស់នៅទីក្រុងរីយ៉ាដជាមួយដៃគូជីវិតរបស់គាត់ Georgina Rodriguez និងកូនៗទាំងប្រាំនាក់ ប៉ុន្តែមិនទាន់ច្បាស់ថា ពួកគេមាននៅលើយន្តហោះឯកជននោះឬអត់ទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print