នគរបាលស្រុកសំរោងទងបង្ក្រាបករណីឃាតកម្មឃាត់ ខ្លួនជនសង្ស័យម្នាក់ សម្លាប់ស្ត្រីម្នាក់សង្ស័យចេះអំពើអាបធ្មប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់ សម្លាប់ស្ត្រីចំណាស់ម្នាក់យ៉ាងសាហាវព្រៃផ្សៃ ដោយសង្ស័យស្ត្រីរងគ្រោះចេះអំពើរអាបធ្មប់។

ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តម សេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ឯក រ៉េត កូលីន ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយ វរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្រ្កាបករណីឃាតកម្ម ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ នៅវេលាម៉ោង ២០: ៣០ នាទី នៅចំណុចលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មដោយគិតទុកជាមុន បង្កឡើហដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រើកាំបិតផ្គាក់ បានកាប់ទៅលើជនរង គ្រោះឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់។

មន្ត្រីនគរបាលបច្ចេកទេសស្រុកសំរោងទងបានឲ្យដឹងថា តាមការពិនិត្យសាកសព មានស្លាកស្នាមកាប់ចិញ្ច្រាំលើ ក ក្បាល ដៃទាំងសងខាង និងដាច់កដៃខាងស្តាំ។សមត្ថកិច្ចតាមការសន្និដ្ឋានជាករណីគំនុំ ។

តាមការបំភ្លឺពីឈ្មោះសឿន ខុម ភេទប្រុស អាយុ៥៤ ឆ្នាំជាប្តីស្ត្រីរងគ្រោះបានឲដឹងថា មុនពេល កើតហេតុរូបខ្លួនបានចូលងូតទឹក នៅក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ បន្តិចក្រោយមកស្រាប់តែឮ សម្លេងប្រពន្ធស្រែកអូយៗ ក៏បើកបន្ទប់ទឹកចេញមកមើល ឃើញ ជនសង្ស័យម្នាក់ភេទប្រុស ស្លៀកខោខូវ ប៊ូយ ពាក់អាវក្រណាត់ដៃវែង ពណ៌រាងក្រហម កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធខ្ញុំ រូបខ្ញុំបានចេញទៅជួយ ហើយប្រពន្ធបាន រត់ទៅផ្ទះកូនស្រី ជាប់ខាងជើងគ្នាឲ ជួយ តែផ្ទះជាប់សោរបងខាងក្នុង ពេលនោះខ្ញុំ ចាប់ដៃជនសង្ស័យ តែវាគ្រវាស់របូតដៃវិញ ហើយវាបានដេញកាប់ប្រពន្ធខ្ញុំ ដល់ផ្លូវលំ មុខផ្ទះជាច្រើនកាំបិត បណ្តាលឲស្លាប់ ផ្កាប់មុខលើដី ។ បន្ទាប់មកជនសង្ស័យបានរត់ គេចខ្លួនបាត់ ។

នៅថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង ៣០ នាទី កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ស៊ុន សុភ័ក្រ ហៅ ឈីង ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិជាមួយគ្នា មកសាកសួរហើយបានជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិត ប្រាកដមែន។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតផ្គាក់ សម្លាប់ជនរងគ្រោះ ដោយចោទ ប្រកាន់ថាចេះអំពើអាបធ្មប់ ។

ករណីនេះសមត្ថកិច្ចដកបានវត្ថុតាងកាំបិតផ្គាក់ ១ ដើមអាវក្រណាត់ក្រឡាការ៉ូ១ និងខោខូវប៊យជើងវែង ១ ។

...

បច្ចុប្បន្នករណីខាងលើជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print