ភ្នំពេញ÷ បុរសម្នាក់បានរងរបួសក្រៀបជាប់ក្នុងកាប៊ីនរថយន្តខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកបររថយន្តក៉រ៉េមួយគ្រឿងទំងន់១តោនកន្លះជាប្រភេទរថយន្តដឹកទំនិញហើយជ្រុលទៅបើកបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយបណ្ដាលឲ្យរងការខូចខាតចំណែកអ្នកបើកបររងរបួសកៀបជាប់ក្នុងកាប៊ីនរថយន្តតែត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់ទ្វាររថយន្តយកចេញមកខាងក្រៅ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង 9 យប់ថ្ងៃទី 5 ខែមីនា ឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមុខមណ្ឌលសុខភាពទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តកូរ៉េដឹកទំនិញទំដែលមានទម្ងន់មួយតោនកន្លះបានបើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតទៅបុកនិងបង្កាន់ដៃស្ពានអាកាសផ្សារដីហពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តបានគៀបជាប់នៅក្នុងរថយន្តប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយគាត់យកចេញមកខាងក្រៅនិងបានដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយក៏បានធ្វើការវាស់វែងយករថយន្តបង្ករយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់មកដោះស្រាយនៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










