ខេត្តកំពង់ស្ពឺ÷ ករណីអគ្គិភ័យឆេះឃ្លាំងអេតចាយនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គិតមកត្រឹមម៉ោង៨យប់នេះ នៅមិនទាន់រលត់នៅឡើយទេ កម្លាំងសមត្ថកិច្ចកំពុងបន្តអន្តរាគមន៍។
ករណីអគ្គីភ័យ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នេះ អគ្គិភ័យដែលឆាបឆេះឃ្លាំងអេតចាយ ដ៏ធំមួយកន្លែង ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅមិនទាន់បានរលត់នៅ ឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងបន្តប្រតិបត្តិការជួយបាញ់ទឹកពន្លត់។
នេះបើយោយតាមដំណឹងពីរមន្ត្រីអាជ្ញាធរបានឲ្យដឹងថា គិតត្រឹមម៉ោង៨យប់នេះ អគ្គិភ័យមិនទាន់រលត់នៅ ឡើយទេដោយសារឃ្លាំងអេតចាយនេះ សំបូរទៅដោយជ័រច្រើន ដែលពិបាកនឹងពន្លត់ ហើយសមត្ថកិច្ចបានប្រើប្រាស់កម្លាំងជាច្រើននាក់ដើម្បីបាញ់ទឹកពន្លត់។
យោងតាមប្រភពដដែលបានបន្តឱ្យដឹងទៀតថាករណីអគ្គី ភ័យឆេះឃ្លាំងអេតចាយខាងលើនេះ ចាប់តាំងវេលាម៉ោង១៤៖៥០ នាទី មកម្ល៉េះ រហូតមកទល់នឹងម៉ោង៨ យប់នេះ នៅមិន ទាន់គ្រប់គ្រងបាន ១០០% នៅឡើយទេ៕










