ខេត្តបាត់ដំបង៖ មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមីនា នេះថា កម្លាំងការិយាល័យជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុមួយករណីក្នុងបទល្មើសជាក់ស្តែងដោយឃាត់ ខ្លួនជនសង្ស័យ៣នាក់។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង ២០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបងដោយបានធ្វើការឃាត់ ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៣នាក់÷
១.ឈ្មោះ កាង វុទ្ធី ហៅ អាង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង (អ្នកលក់)
២.ឈ្មោះ និល វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣.ឈ្មោះ ព្រេង ស្រីអូន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
+វត្ថុតាងដកហូតរួមមាន!
.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ សថ្លា ម៉ាទឹកកក (ICE) ០៤កញ្ចប់ ទម្ងន់ ៩.៩៧ ក្រាម(ថ្លឹងទាំងសំបក), គ្រឿងញៀនប្រភេទកេតាមីន (K) ចំនួន ០១កញ្ចប់ ទម្ងន់ ០.៧១ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទដៃ ០៥ គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿងនិងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕










