ភ្នំពេញ÷គ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងរវាងរថយន្តរថយន្ត BYD ពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបុករថយន្តម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប ពីក្រោយបណ្ដាលឲ្យរងការខូចខាត នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ៦ខែមីនាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាឮមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក BYD ពណ៌សពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុខណៈមានរថយន្ត១គ្រឿងទៀតម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប ហើយក៏ពីក្រោយបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកខាងភាគីរថយន្តបង្កបានព្រមចេញថ្លៃជួសជុលឲ្យខាងភាគីរថយន្តរងគ្រោះឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ÷ចន្ទ លីហ្សា










