ហ្វូងសត្វចង្កៀលខ្យង និងសត្វរនាលពណ៌ បានបង្ហាញខ្លួនយ៉ាងច្រើននៅក្នុងព្រៃសហគមន៍មួយក្នុងបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖  ហ្វូងសត្វចង្កៀលខ្យង និងសត្វរនាលពណ៌ បានបង្ហាញខ្លួន យ៉ាងច្រើនសន្ធឹក នៅក្នុងព្រៃសហគមន៍មួយស្ថិតក្នុងតំបន់ទំនាបលិចទឹកនៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់។នេះបើតាមការឱ្យដឹងពីអង្គការCIនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៦ ។  ហ្វូងសត្វចង្កៀលខ្យង និងសត្វរនាលពណ៌ ដ៏ធំបែបនេះ គឺជាសញ្ញាមួយបង្ហាញថា តំបន់នេះរក្សាបាននូវធម្មជាតិ និងធនធានសម្រាប់ការរស់រានមានជីវិតរបស់សត្វព្រៃ។ការណ៍នេះបានមកពីផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការស្តារព្រៃលិចទឹកឡើងវិញ។ តាមរយៈការគាំទ្របច្ចេកទេស និងធនធានមួយចំនួនពីអង្គការអភិរក្សអន្តរជាតិ (អង្គការ CI) រួមនឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននាំសហគមន៍ចូលរួមការពារព្រៃលិចទឹកយ៉ាងសកម្ម តាមរយៈការបង្ការភ្លើងឆេះព្រៃ និងការពារធនធានជលផលនៅក្នុងសហគមន៍របស់ខ្លួន។
ការការពារព្រៃដែលជាជម្រកសត្វឱ្យបានល្អប្រសើរ និងរក្សាប្រភពចំណីឱ្យនៅសម្បូរ នាំឱ្យព្រៃសហគមន៍ក្លាយជាទីមនោរម្យសម្រាប់ការរស់រានរបស់សត្វព្រៃជាច្រើន ជាពិសេសប្រភេទសត្វស្លាបទឹកធំៗនៅតំបន់ដីសើម។ ការការពារសត្វព្រៃ និងព្រៃឈើគឺជាកាត្វកិច្ចប្រកបដោយកិត្តិយសរបស់យើងទាំងអស់គ្នា ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print