ទិន្នន័យជាច្រើននៃទីផ្សារវប្បធម៌និងទេសចរណ៍របស់ប្រទេសចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ៧ ខែមីនា លោក Sun Yeli រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ ចិន បាន លើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីជីវភាពរស់នៅ របស់ ប្រជាជន នៃ មហាសន្និបាត លើក ទី ៤ នៃ សភាតំណាង ប្រជាជនទូទាំង ប្រទេស នីតិកាល ទី ១៤ ថា ក្នុងអំឡុងពេលវិស្សមកាល បុណ្យចូល ឆ្នាំថ្មី ប្រពៃណចិន រយៈពេល៩ ថ្ងៃ នៅ ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរ ក្នុងស្រុក បាន ឈានដល់ ៥៩៦លាននាក់ ហើយចំណាយលើវិស័យទេសចរណ៍លើសពី៨០០ប៊ីលានយាន់ប្រាក់ ចិន ដែលទាំងពីរនេះបានបង្កើតកំណត់ត្រា ថ្មី ក្នុង ប្រវត្តិសាស្ត្រ។

នៅឆ្នាំ២០២៥ ទីផ្សារវប្បធម៌ និងទេសចរណ៍រ ចិន ក៏ មាន ដំណើរការល្អ គួរឱ្យកត់សម្គាល់ផងដែរ។ ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកលើសពី៦.៥ប៊ីលាននាក់ កើនឡើងជាង១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅ ឆ្នាំ ២០២៤។ ការចំណាយលើវិស័យទេសចរណ៍បានឈានដល់៦.៣ទ្រីលានយាន់ ប្រាក់ ចិន កើនឡើង៩,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅ ឆ្នាំ ២០២៤។ វិស័យទេសចរណ៍ចូលប្រទេស ចំនួនភ្ញៀវទេសចរចូល ដែល ចិន បាន លើសពី១៥០លាននាក់ ពេញមួយឆ្នាំ កើនឡើងជាង១៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅ ឆ្នាំ ២០២៤ ដោយមានការចំណាយលើសពី១៣០ ប៊ីនលានដុល្លារអាមេរិក ក្នុងនោះ ភ្ញៀវទេសចរ បរទេសជាង ៣០លាននាក់ ដែល មកពី ប្រទេស លើកលែង ទិដ្ឋាការ។

ដោយសារ ទទួល បានផលប្រយោជន៍ ពីការសម្រួលដល់ការទូទាត់ប្រាក់សម្រាប់ភ្ញៀវទេសចរចូលដែន ចិន ក្នុងឆ្នាំ២០២៥ការចំណាយលើការទូទាត់ថវិការតាមទូរស័ព្ទរបស់ ភ្ញៀវទេសចរចូលមកក្នុងប្រទេសមានចំនួនប្រមាណ ៨០ប៊ីនលានយាន់ប្រាក់ ចិន ។ “ការក្លាយជាជនជាតិចិន” បាន ក្លាយ ជាពាក្យ ពេញនិយម នៅលើអ៊ីនធឺណិត ហើយការ ដកបទពិសោធន៍រថភ្លើងល្បឿនលឿន និង សម្លៀកបំពាក់ប្រពៃណីជនជាតិហាន បានក្លាយជាមធ្យោបាយសំខាន់ៗ សម្រាប់ភ្ញៀវទេសចរ បរទេស ក្នុងការទទួលបានបទពិសោធន៍ជីវិតជនជាតិចិន៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print