ប្រធានាធិបតីអ៊ីរ៉ង់តបទៅអាមេរិកថាដេកស្រម៉ៃទៅបើចង់ឱ្យអុីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ

ចែករំលែក៖

អន្តរជាតិ ៖ ឆ្លើយតបនឹងការថ្លែងរបស់ប្រធានាធិបតីអាមេរិកដែលជំរុញឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា ការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ គឺជា «សុបិន្ត» ដែលពួកគេគួរតែយកវាទៅកប់ក្នុងផ្នូរជាមួយគ្នា។ ជាមួយគ្នាលោកក៏បានសុំទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសក្នុងតំបន់ ដោយអះអាងថាមានការភន្ត័ច្រលំនៅក្នុងការប្រាស្រ័យទាក់ទងគ្នា។ លោក Masoud Pezeshkian បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋនៅថ្ងៃសៅរ៍នេះ។

ការអត្ថាធិប្បាយទាំងនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ កើតឡើងនៅពេលដែល អ៊ីរ៉ង់បានបើកការបាញ់ប្រហារយ៉ាងខ្លាំងដោយកំណត់គោលដៅទៅលើរដ្ឋអារ៉ាប់ឈូងសមុទ្រនៅព្រឹកថ្ងៃសៅរ៍ ខណៈដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសរបស់ពួកគេដោយកំណត់គោលដៅទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ឧត្តមនាវីឯកកងទ័ពជើងទឹក ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានវាយប្រហារប្រទេសចំនួន ១២ ហើយ។

នៅពេលសង្គ្រាមនៅដើមបូព៌ាបានចូលដល់សប្តាហ៍ទីពីរនៅថ្ងៃសៅរ៍នេះ មានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីពេលវេលាបញ្ចប់អរិភាព ខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារឱ្យទីក្រុងតេអេរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ដើម្បីបញ្ចប់ការវាយលុកដែលកំពុងឈានចូលសប្តាហ៍ទី២។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ លោកត្រាំបាននិយាយថា បន្ទាប់ពីការចុះចាញ់ និងមានការជ្រើសរើសមេដឹកនាំ និងអាចទទួលយកបាន។ លោកត្រាំនិយាយថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងជួយកសាងអ៊ីរ៉ង់ឡើងវិញ ដោយធ្វើឱ្យវាកាន់តែធំ ប្រសើរជាងមុន និងរឹងមាំជាងពេលណាៗទាំងអស់។

ការបញ្ចេញវោហាសាស្រ្តខ្លាំងទៅមករវាងមេដឹកនាំប្រទេសទាំងពីរ បានបង្ហាញថានឹងមិនទាន់មានទីបញ្ចប់នៃការប្រយុទ្ធគ្នាដែលអាចមើលឃើញទុកជាមុននោះទេ។ ថ្មីៗនេះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធថ្មីចំនួន ១៥១ លានដុល្លារទៅឱ្យអ៊ីស្រាអែល ហើយមន្ត្រីអាមេរិកបានព្រមានអំពីការទម្លាក់គ្រាប់បែកនាពេលខាងមុខ ដែលពួកគេនិយាយថានឹងខ្លាំងក្លាបំផុតនៅក្នុងជម្លោះដែលបន្តអស់រយៈពេលមួយសប្តាហ៍មកនេះ។

ជម្លោះនៅមជ្ឈិមបូព៌ារយៈពេលមួយសប្តាហ៍នេះ បានសម្លាប់ជនស៊ីវិលអ៊ីរ៉ង់ចំនួន ១,៣៣២នាក់ និងរាប់ពាន់នាក់ទៀតរងរបួស ក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ នេះបើតាមការឱ្យដឹងពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ដោយចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើសកម្មភាពឥឡូវនេះ ដោយមិនគួរបង្អង់យូរ។ លោកថាការខកខានមិនបានធ្វើសកម្មភាពនឹងមានផលវិបាកដ៏មហន្តរាយ។ លោកថា៖ «ថ្ងៃនេះ គឺអ៊ីរ៉ង់។ ថ្ងៃស្អែក វាអាចជារដ្ឋសមាជិកណាមួយ [អង្គការសហប្រជាជាតិ]»៕

...

(vayo )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print