ក្រសួងពាណិជ្ជកម្ម ចេញប្រកាសអំពីតម្លៃប្រេងកើនឡើង សម្រាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ សម្រាប់តម្លៃសាំងធម្មតា ៤,៤០០រៀល និងម៉ាស៊ូត តម្លៃ៥,១៥០រៀល

ចែករំលែក៖

ភ្នំពេញ : ក្រសួងពាណិជ្ជកម្ម ចេញប្រកាសអំពីតម្លៃប្រេងកើនឡើង សម្រាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦។ សម្រាប់តម្លៃសាំងធម្មតា ៤,៤០០រៀល និងម៉ាស៊ូត តម្លៃ៥,១៥០រៀល។

 

ក្រោយការប្រកាសពីតម្លៃរបស់ក្រសួងពាណិជ្ជកម្ម, តាមស្ថានីយប្រេងនៅភ្នំពេញ បានចេញតម្លៃភ្លាមៗ តែកន្លែងខ្លះបានកំណត់ចំនួនលីត្រ សម្រាប់ចាក់ឡាន។

 

ជាក់ស្តែងស្ថានីយប្រេងតូតាល់នៅតាមផ្លូវ៥៩៨ ក្បែរច្រកចូលបុរីជីបម៉ុង ម្ចាស់ស្ថានីយបានកំណត់ចំនួនត្រឹម២០លីត្រ សម្រាប់ចាក់ឡានមួយគ្រឿង។

 

មុននេះខ្ញុំចូលចាក់ ហើយខ្ញុំប្រាប់បុគ្គលិកឲ្យចាក់មួយពេញ តែគាត់ប្រាប់ថា ចាក់បានតែ២០លីត្រទេ។

 

តម្លៃស្ថានីយត្រឹមត្រូវតាមក្រសួងជូនដំណឹងថ្មី គ្រាន់កំណត់ចំនួនលីត្រប៉ុណ្ណោះ។

 

សម្រាប់ស្ថានីយប្រេងនៅភ្នំពេញ ភាគច្រើនបំផុតគោរពតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មពីតម្លៃប្រេង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print