ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ មានចំនួន៣ខេត្ត៖
ទី១.ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ : មានកម្ពស់ ៧,៨៥ ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន= ១១,៥០ ម)។
ទី២.ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ : មានកម្ពស់ ១២,៦៤ ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន= ១៣,៥០ ម)។
ទី៣.ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ នឹងបន្តកើនឡើងសន្សឹមៗ ១-២ ថ្ងៃទៀត តែមិនឈានទៅដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នទេ ។
នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅក្នុងផេកទំព័រហ្វេសប៊ុក៕
ដោយ៖ សុវណ្ណារ៉ា
...