ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានក្រុមទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានចុះដឹកនាំកិច្ចប្រជុំថ្នាក់មូលដ្ឋាន និងបានបំពេញសកម្មភាពមួយចំនួន ដូចខាងក្រោម៖
ជាក់ស្ដែងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៨ ខែមីនាម្សិលមិញនេះ លោក ទូច គង្គា បានដឹកនាំកិច្ចប្រជុំគណៈពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីត្រួតពិនិត្យ និងកែសម្រួលសេចក្តីសម្រេច ស្ដីពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ ដែលមានសមាសភាពចូលរួមនមកពីគណៈចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៣ គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ដែលមានអ្នកចូលរួមចំនួន ៨៣នាក់ ស្រ្តី ២១នាក់។
បន្ទាប់ពីបញ្ចប់កម្មវិធី លោក ទូច គង្គា បានឧបត្ថម្ភស្ត្រី ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្នុងនោះបានជួយឧបត្ថម្ភជូនដល់ស្ត្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ចំនួន ២១រូប ដែលក្នុងមួយរូបៗទទួលបានថវិកាចំនួន ៥០.០០០រៀល សរុបរួមអស់ថវិកាចំនួន ១,០៥០,០០០រៀល។
ដោយឡែកនៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ខែ ឆ្នាំដដែល លោក ទូច គង្គា បានដឹកនាំក្រុមការងារចូលរួមបុណ្យសព លោក សុខ គឹមសេន មេភូមិ និងជាប្រធានសាខាបក្សភូមិឬទ្ធីសែនជ័យ១ ក្នុងនោះបាននាំយកអំណោយរួម អង្ករ ៧៥ គីឡូ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១យួរ មី ១កេះ ទឹកសុទ្ធ ២យួរ សម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់របស់ខ្ញុំ ចំនួន ៥០០,០០០រៀល ថវិកាលោក ផាន់ យុត ចំនួន ១០០,០០០រៀល ថវិកាលោក ធឹង ម៉េង និងលោកស្រី សម្បត្តិ រចនា ចំនួន ៨០,០០០រៀល និងថវិកាគណៈកម្មាធិការគណបក្សឃុំអូរស្វាយមចំនួន ១៥០,០០០រៀល សរុបថវិកាជារួម ចំនួន ៨៣០,០០០រៀល៕
ដោយ៖តារា










