បទវិភាគ៖ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ប្រទេសចិនបានក្លាយជាសសរទ្រទ្រង់ដ៏រឹងមាំដែលមិនអាចជំនួសបានសម្រាប់ពិភពលោកដែលស្ថិតក្នុងភាពចលាចល

ចែករំលែក៖

អន្តរជាតិ ៖ “ភាពមិនប្រាកដប្រជាគឺជាហានិភ័យដ៏ជាក់លាក់ដែលទូទាំងពិភពលោកកំពុងប្រឈមមុខក្នុងឆ្នាំ២០២៦” “សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរកំពុងរងការបំផ្លេចបំផ្លាញ”។ល។ នៅដើមឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោកនិងកិច្ចប្រជុំសន្តិសុខទីក្រុង Munich បានព្រមានដោយឡែកពីគ្នាក្នុងរបាយការណ៍ប្រចាំឆ្នាំដូចបានលើកឡើងខាងលើ ។ ចាប់តាំងពីឆ្នាំនេះមក ការប៉ះទង្គិចនិងភាពចលាចលបានកើតឡើងជាបន្តបន្ទាប់ពីអាមេរិកឡាទីនដល់មជ្ឈិមបូព៌ា ដែលធ្វើឱ្យអ្នកផងទាំងពួងមានការព្រួយបារម្ភយ៉ាងទូលំទូលាយចំពោះទិសដៅមាគ៌ាអភិវឌ្ឍន៍របស់ពិភពលោក ។

ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តើចិនមានទស្សនៈយ៉ាងណាចំពោះស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន? តើចិននឹងដើរតួនាទីយ៉ាងដូចម្តេចក្នុងការគាំពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍពិភពលោក? សន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសចិនដែលធ្វើឡើងក្នុងអំឡុងពេលមហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា បានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។

រយៈពេលជិត ៩០ នាទី និង សំណួរចំនួន២១ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយយ៉ាងស៊ីជម្រៅអំពីគោលនយោបាយការទូតរបស់ចិន ។ឆ្លៀតខ្ជីពាក្យមួយឃ្លាក្នុងសន្និសីទព័ត៌មាននេះថា ចិនបាន “ផ្តល់ស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃបំផុតដល់ពិភពលោកដែលកំពុងមានភាពរង្គោះរង្គើ ដែលក្លាយជាសសរទ្រទ្រង់ដ៏រឹងមាំ ដែលមិនអាចជំនួសបានក្នុងភាពចលាចលសកល” ។

ចិនមានគោលជំហរដ៏មុតមាំក្នុងការគាំពារកិត្យានុភាពនៃការគ្រប់គ្រងដោយផ្អែកលើច្បាប់អន្តរជាតិនិងប្រឆាំងនឹងអំណាចផ្តាច់ការនិងអនុត្តរភាព ។

បច្ចុប្បន្ននេះ សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរកំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិក៏ត្រូវកាត់កន្សោយជាបន្តបន្ទាប់ផងដែរ ។ កាលពីខែកញ្ញាឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនៅក្នុងកិច្ចប្រជុំកំពូលក្រុង Tianjin នៃអង្គការសហប្រតិបត្តិការសៀងហៃ ដោយបានគូសបញ្ជាក់ពីទស្សនៈចំនួនប្រាំគឺ សមភាពខាងអធិបតេយ្យភាព ការគ្រប់គ្រងដោយផ្អែកលើច្បាប់អន្តរជាតិ ពហុភាគីនិយម ការតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាស្នូល និងទិសដៅប្រតិបត្តិការ ដើម្បីចង្អុលបង្ហាញទិសដៅសម្រាប់កែលម្អអភិបាលកិច្ចសកលដែលទទួលបានការគាំទ្រ និងការឆ្លើយតបយ៉ាងឆាប់រហ័សពីប្រទេស និងអង្គការអន្តរជាតិចំនួនជាង ១៥០ ។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានយល់ឃើញថា ទស្សនៈជាស្នូលនៃគំនិតផ្តួចផ្តើមនេះ គឺមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់ជាមួយជំនឿដែលអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នោះ ។

ចិនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការជំរុញការអភិវឌ្ឍរួមនិងធ្វើពហិការចំពោះគាំពារនិយម ។

“ប្រទេសធំគួរតែនាំមកនូវផលប្រយោជន៍ដល់ពិភពលោក” “នៅឯកោគឺគ្មានមិត្តជួយទេ មានតែសាមគ្គីគ្នាទើបអាចមានកម្លាំង” “ជំរុញឱ្យប្រទេសនានាបំពេញបន្ថែមឧត្តមភាពគ្នាទៅវិញទៅមកនិងចែករំលែកកាលានុវត្តភាពក្នុងការអភិវឌ្ឍដោយភាពបើកចំហ ព្រមទាំងទទួលការអភិវឌ្ឍជាមួយគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងការរួមបញ្ចូលគ្នាខាងផលប្រយោជន៍”ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយយ៉ាងស៊ីជម្រៅអំពីខ្លឹមសារនៃការជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនដែលដើរលើមាគ៌ាបើកចំហ កិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដោយឥតងាករេ ។

 

តាមពិតទៅ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ចិនប្រមូលផ្តុំកម្លាំងដើម្បីធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ គឺជាស្ថិរភាពដ៏ធំបំផុតសម្រាប់ពិភពលោកប្រកបដោយភាពរង្គោះរង្គើ ។ ចិនមិនត្រឹមតែចង់ឱ្យខ្លួនឯងមានជីវភាពល្អប៉ុណ្ណោះទេ ថែមទាំងក៏ចង់ឱ្យពិភពលោកមានជីវភាពល្អផងដែរ ។ ក្នុងពិភពលោកបច្ចុប្បន្នដែលមានភាពរង្គោះរង្គើ ប្រទេសចិនដែលមានស្ថិរភាពនឹងនរដូចភ្នំថៃសាន មិនត្រឹមតែជាភ័ព្វសំណាងរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ័ព្វសំណាងរបស់ប្រជាជនទូទាំងពិភពលោកផងដែរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print