កូនប្រុសទីពីររបស់លោក Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ : នៅថ្ងៃទី ៩ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Mojtaba Khamenei ដែលជាកូនប្រុសទីពីររបស់លោក Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ មុននេះប្រធានាធិបតីអាមេរិកលោក Trump បានបញ្ចេញការគំរាមកំហែងយ៉ាងខ្លាំងថា មេដឹកនាំអ៊ីរ៉ង់ថ្មីដែលមិនទទួលបានការគាំទ្រពីលោក “នឹងមិនអាចកាន់តំណែងរយៈពេលយូរបានឡើយ”។ កងកម្លាំងការពារជាតិអ៊ីស្រាអែលក៏បានប្រកាសផងដែរថា អ៊ីស្រាអែលនឹងចាត់ទុកមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ និងសមាជិកទាំងអស់នៃក្រុមប្រឹក្សាអ្នកជំនាញជាគោលដៅវាយប្រហារ។

ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានប្រកាន់ជំហរដ៏ម៉ឺងម៉ាត់រឹងទទឹងដោយបានឆ្លើយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់មានសមត្ថភាពទប់ទល់នឹងសង្គ្រាមខ្លាំងយ៉ាងហោចណាស់ប្រាំមួយខែ ហើយខ្លួនមានការតម្កល់មីស៊ីលគ្រប់គ្រាន់។

សូមបញ្ជាក់ថា តាមឯកសារសាធារណៈបានបង្ហាញថា លោក Mojtaba Khamenei កើតនៅឆ្នាំ ១៩៦៩ និងជាកូនប្រុសទីពីររបស់លោក Ali Khamenei អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print