ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីចោរកម្ម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង០៩៖០៥នាទី ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សូ រី ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ថាមានកណីចោរកម្មដោយចោរចូលលួចស្រូវនិងធុងបាសនៅផ្ទះរបស់ខ្លួន ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៤០នាទី ខ្លួនបានចេញពីធ្វើការមកដល់ផ្ទះឃើញទ្វាផ្ទះចំហ ពេលចូលទៅក្នុងផ្ទះឃើញឥវ៉ាន់រាយប៉ាយ និងបាត់ស្រូវចំនួន២បេ,ធុងបាស់១ និង សម្ភារៈមួយចំនួន។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១. ឈ្មោះ ភឿង វាសនា (ហៅម៉ាង) ភេទប្រុស អាយុ២២ឆ្នាំ និង២. ឈ្មោះ ស៊ូន ចាន់ធី (ហៅទយ) ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២រស់នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ។
ដោយដកហូតវត្ថុតាង៖ ស្រូវ០១បេ,ធុងបាស់០១,ខ្សែ ភ្លើង០១ខ្សែ,ម៉ូទ័រកាត់០១ ផ្លែកាត់០១,កាំបិតផ្គាក់០១ ដើម និង ម្សៅក្រាមព័ណ៍សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










