រយៈពេល ២ខែដំបូងឆ្នាំ២០២៦! ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ១,២ ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ជាង ១,២៧ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ២ ខែ (មករា-កុម្ភៈ) ២០២៦ ធ្លាក់ចុះ ៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះ កម្ពុជានាំទំនិញចេញទៅវៀតណាមមានទំហំទឹកប្រាក់ជិត ៦២៦ លានដុល្លារ ធ្លាក់ចុះ ៣,៥% ខណៈវៀតណាមនាំចូលមកវិញមានតម្លៃ ៦៥១ លានដុល្លារ ធ្លាក់ចុះ ៨,៦%។

 

សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-វៀតណាម ប្ដេជ្ញាខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារ នៅពេលខាងមុខឆាប់ៗ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។

 

ចំពោះផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

...

 

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៧,៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print