អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា៖ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ តម្លៃប្រេងនឹងកើនឡើង ហើយរាលដាលដល់គ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា បើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ មិនមែនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍ឡើយ តែនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃប្រេងឥន្ទនៈ ហើយរាលដាលដល់គ្រប់វិស័យ។

 

លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាម បានជះឥទ្ធិពលទៅលើវិស័យផ្សេងៗជាច្រើន ដូច្នេះប្រសិនសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ នោះអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរមិនមែនត្រឹមតែវិស័យអាកាសចរណ៍ឡើយ គឺប៉ះពាល់ខ្លាំងដល់តម្លៃប្រេងឥន្ទនៈ នៅពេលប្រេងកើនឡើងហើយនឹងធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យទំាងអស់។

 

បន្ថែមពីនេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា៖ «ភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា គឺមិនមែនមកតែពីតំបន់មជ្ឈិមបូព៌ាទាំងស្រុងនោះទេ មជ្ឈិមបូព៌ាជាផ្នែកមួយហើយ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់កម្ពុជា គឺដោយសារភ្ញៀវទាំងអស់នោះជា Hub នៃការតភ្ជាប់។ ប៉ុន្តែ Hub នៃការតភ្ជាប់គឺអាចផ្លាស់ប្តូរទិសនៃការហោះហើរទៅប្រទេសផ្សេងទៀត គ្រាន់តែរំខានដល់ការធ្វើដំណើរយូជាង ឆ្ងាយជាង ដោយអ្វីៗនឹងជំនួសមកវិញដោយទីតាំងកន្លែងផ្សេង»។

 

គួរជម្រាបថា អាកាសយានដ្ឋាននៅឈូងសមុទ្រធំៗទាំង ៧ ទាំងដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រួមមាន៖ នៅ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និង Dubai World Central (DWC)។

...

 

យោងតាមអាកាសចរស៊ីវិល ផលប៉ះពាល់ជាអវិជ្ជមានបឋម សម្រាប់កម្ពុជា អាចមានអ្នកដំណើរប្រមាណ ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ៥១,៨៤០ នាក់ ក្នុងមួយខែ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print