Reiten ផ្លាស់ទ្រនំថ្មី បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន 13 ក្នុងរយៈពេល 6 ឆ្នាំ ជាមួយតោខៀវChelsea

ចែករំលែក៖

កីឡាការិនី Guro Reiten បានចាកចេញពី Chelsea របស់អង់គ្លេស បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន 13 ក្នុងរយៈពេល 6 ឆ្នាំដើម្បីចូលរួមជាមួយក្រុម Gotham FC របស់អាមេរិក។

 

ខ្សែបម្រើស្លាបដែលបានចូលរួមជាមួយក្រុមតោខៀវក្នុងឆ្នាំ 2019 ពី LSK Kvinner ក្នុងប្រទេសកំណើតន័រវេសរបស់នាងបានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស Women’s Super League (WSL) ក្នុងរដូវកាលនីមួយៗ ទាំងប្រាំមួយរដូវកាលរបស់នាងនៅឯក្លឹបតោខៀវ។

 

Reiten ក៏បានឈ្នះពានរង្វាន់ FA Cup ចំនួន 4 ដង និង League Cup ចំនួន 3 ផងដែរ ព្រមទាំងស៊ុតបញ្ចូលទីបាន 59 គ្រាប់ក្នុងការបង្ហាញខ្លួន 207 លើក។

 

Reiten អាយុ 31 ឆ្នាំបាននិយាយនៅក្នុងវីដេអូដែលបង្ហោះនៅលើគេហទំព័រ Chelsea ថា “អ្វីគ្រប់យ៉ាងមានទីបញ្ចប់ហើយនេះគឺជាទីបញ្ចប់របស់ខ្ញុំនៅទីនេះនៅ Chelsea” ។

 

ក្លឹបChelsesបាននិយាយថា “មនុស្សគ្រប់គ្នានៅ Chelsea សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Guro សម្រាប់ការរួមចំណែកដ៏ធំរបស់នាងចំពោះភាពជោគជ័យរបស់យើងក្នុងរយៈពេល 6 ឆ្នាំកន្លះចុងក្រោយនេះ ហើយយើងសូមជូនពរនាងឱ្យមានសុខភាពល្អក្នុងជំពូកបន្ទាប់នៃអាជីពរបស់នាងនៅសហរដ្ឋអាមេរិក”។

...

 

ក្រុមការពារតំណែងជើងឯក 6 សម័យកាល Chelsea នឹងអាចបាត់បង់ពានWSL របស់ពួកគេនៅរដូវកាលនេះ ខណៈដែលពួកគេឈរ 9 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ដោយនៅសល់តែ 6 ប្រកួតប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print