ភ្នំពេញ៖ នារីពីរនាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកខឿនពុះចែកផ្លូវ រួចផ្លោងទៅបោកនិងបង្គោល ស្លាកប៉ាណូយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ វេងស្រេង (ជ្រៃកោង) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
សពនារីទាំងបីនាក់ខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA SCOOPY ពណ៌ក្រហមពាក់ ផ្លាក លេខ ភ្នំពេញ 1LF-1164 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកខឿនពុះចែកផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រចំណែកឯនារីរងគ្រោះទាំងបីនាក់ផ្លោងទៅបោកនិងបង្គោល ស្លាកប៉ាណូធ្វើឲ្យនារី២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកម្លាំងសង្គ្រោះ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗតែអកុសល់ បានស្លាប់នៅក្នុងមន្ទីពេទ្យ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនារីរងគ្រោះទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន។ចំណែកសពសមត្ថកិច្ចធ្វើការទាក់ទងរកសាច់ញាតិដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










