ស្ទាវចិត្តជានរក,ផឹកស្រវឹងឡើងករ ប៉ុនប៉ងចាប់លោកយាយ អាយុ៨៦ឆ្នាំរំលោភ ប៉ុន្តែត្រូវបានឃាត់ខ្លួនទាន់

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង ២៣:០០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីប៉ុនប៉ងរំលោភសេពសន្ធវះ ប្រព្រឹត្តដោយបុរសល្មោភកាម ប្រុងចាប់លោកយាយអាយុ៨៦ឆ្នាំ។

សមត្ថកិច្ចបានអោយដឹងថាៈ លោកយាយជាជនរងគ្រោះឈ្មោះឌ.ស អាយុ៨៦ឆ្នាំ រស់នៅក្នុងភូមិ ល្វាទោង ឃំុកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។

ដោយឡែកជនសង្ស័យឈ្មោះ ប៊ុង ធឿន អាយុ៣៨ ឆ្នាំមានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន ) ។

សមត្ថកិច្ចបន្តថាៈ មុនពេលកើតហេតុនៅរសៀលថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង១៤និង៣០នាទី មានប្រជាពលរដ្ឋក្នុងភូមិល្វាទោង បានឃើញជនសង្ស័យឈ្មោះ ប៊ុង ធឿន ដើរមកពីលិចផ្លូវចូលភូមិល្វាទោង ដោយសភាពស្រវុឹងជោក។ លុះពេលដើរមកដល់ក្នុងភូមិអោយតែ ឃើញក្មេងស្រីៗក៏ដេញចាប់ តែត្រូវអ្នកភូមិដេញវាយពេលនោះជនសង្ស័យក៏រត់បាត់នៅពេលនោះទៅ ។ លុះរហូតដល់ម៉ោង ២៣.០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះក៏ចាប់ស្រាតសារ៉ុងហើយជនរងគ្រោះបានរើបំរ៉ាស់ហើយស្រែកអោយអ្នកភូមិនៅក្បែរនោះជួយភ្លាម ៗ នោះ ជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសជាច្រើនកន្លែង បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសម្លេងស្រែកអោយជួយពេលនោះពួកគាត់ក៏ចុះពីលើផ្ទះទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងវាយជនរងគ្រោះ ឃើញដូចនេះពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យចងទុករួច រាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ តែនៅពេលនោះមេឃភ្លៀងផ្លូវចូលក្នុងភូូមិលំបាកធ្វើដំណើរដោយថ្មើជើងរហូតម៉ោង១រំលងអាធ្រាត្រទើបយកជនសង្សយ័ដល់ប៉ុស្ដិ៍។

បច្ចុប្បន្ន ជនសង្សយ័បានបញ្ជូនមក អធិការដ្ឋានឃាត់ខ្លួនចាត់ការតាមនីតិវិធី៕

image image image

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print