កីឡាករ Max Dowman ដែលមានអាយុ 16 ឆ្នាំបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស Premier League ខណៈដែលគ្រាប់បាល់ចុងម៉ោងរបស់គាត់បានជួយ Arsenal យកឈ្នះលើក្រុម Everton 2-0 និងបន្តនាំមុខ 9 ពិន្ទុដាច់នៅលើកំពូល។
ជាមួយនឹងការស៊ុតបាល់បញ្ចីលទីរបស់គាត់ Dowman (អាយុ 16 ឆ្នាំ 73 ថ្ងៃ) បានបំបែកកំណត់ត្រាសម្រាប់អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ Premier League ដែលកំណត់ដោយ James Vaughan របស់ Everton (16ឆ្នាំ 270ថ្ងៃ) ក្នុងឆ្នាំ 2005 ។
រដូវកាលនេះគាត់បានក្លាយជាកីឡាករក្មេងបំផុតដែលធ្លាប់លេងនៅ Champions League ជាកីឡាករក្មេងបំផុតដែលចាប់ផ្តើមប្រកួតឱ្យ Arsenal និងជាកីឡាករក្មេងបំផុតដែលលេងឱ្យក្រុមកាំភ្លើងធំក្នុង FA Cup ផងដែរ។
នេះគឺជាកីឡាករដែលបានហ្វឹកហាត់ជាមួយក្រុម Arsenal ដំបូងតាំងពីគាត់មានអាយុ 14 ឆ្នាំ ហើយទេពកោសល្យរបស់គាត់បានទទួលការប្រៀបធៀបជាមួយ Lionel Messi ពីអ្នកចាត់ការរបស់គាត់ Mikel Arteta ។
Dowman គឺជាកីឡាករម្នាក់ក្នុងចំណោមក្មេងអាយុ 15 ឆ្នាំពីរនាក់ដែលរួមបញ្ចូលក្នុងដំណើរទេសចរណ៍មុនរដូវកាលរបស់ Arsenal នៅអាស៊ី ហើយជាកីឡាករដ៏គ្រោះថ្នាក់បំផុតម្នាក់របស់ក្លឹប។
គាត់បានឈ្នះការស៊ុតបាល់ប៉េណាល់ទីទល់នឹង Newcastle និង Villarreal ក្នុងការប្រកួតមុនបើករដូវកាល ហើយបានបន្តការគំរាមកំហែងនោះក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌកំពូលរបស់គាត់ នៅពេលដែលគាត់បានឈ្នះការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Leeds ក្នុងការប្រកួតលីកក្នុងផ្ទះដំបូងរបស់ Arsenal ក្នុងរដូវកាលនេះ៕










