ព័ត៌មានបឋម÷ រន្ធត់ខ្លាំងណាស់ ចេញពីកម្មវិធីឡើងផ្ទះបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់និងរបួសច្រើននាក់

ចែករំលែក៖

ខេត្តស្វាយរៀង÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទប់មួយបានកើតឡើងរវាងរថយន្តព្រោះនិងរថយន្តព្រោះបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។

 

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិថ្ម ( ស ) ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

 

ប្រភពព័ត៌មានទីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញមានរថយន្តព្រោះពណ៌ទឹកប្រាក់មួយគ្រឿងនិងរថយន្តព្រោះពណ៌កណ្ដាលប្រមេះមួយគ្រឿងទៀតបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យមានមនុស្សប្រុសស្រីដែលជិះក្នុងរថយន្តស្លាប់និងរបួសជាច្រើននាក់ហើយគេមិនទាន់អត្តសញ្ញាណអ្នកស្លាប់និងអ្នករងរបួសនៅឡើយទេ។

...

 

ក្រោយកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុហើយបានទាក់ទងទៅរថយន្តសាមុយដើម្បីដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែកសាកសពត្រូវបានយកទៅតម្កល់ទុកដើម្បីប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print