បុរសម្នាក់ជិះម៉ូតូលឿនឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសឈាមត្រង់ផ្ទៃមុខសន្លប់ស្តូកស្តឹង ក្រោយពេលជិះម៉ូតូម៉ាកហុងដាscoopy លឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកថយន្តម៉ាក MOR NING បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាលចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៥៦៦កែងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកMOR NINGពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AX-0849បើកបរដោយនារីម្នាក់ធ្វើដំណើរចេញពីផ្លូវ២៨៧ ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដា scoopy ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1KE-9387 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ទិសដៅពីកើតទៅលិចឆ្លងផ្លូវដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតសម្ភារះទាំងសងខាងយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសស្រាល។

...

 

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមិដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នាមួយជំហានសិន ក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់ម៉ូតូនិងម្ចាស់រថយន្តព្រមស្មើរគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចយកសម្ភារះទៅជួសជុលរៀងៗខ្លួន៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print