ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកTOYOTA RAL LY មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនខណះស្តុបដាច់ភ្លើងក៏អកហ្សឺជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ បើកឆ្លងស្តុបដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវណតប្រ៊ីត កែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៌ខ្មោមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2T-0155 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA RAL LY ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BL-8367 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីត្បូងទៅជើង ឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតសម្ភារះទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុខាងលើភាគីម្ចាស់រថយន្តទាំងសងខាងបានសម្រួលគ្នា ដោយភាគីម្ចាស់រថយន្ត TOYO TA RALLY សំណងទៅលើរថយន្តហាយឡែនឌ័រចំនួន៧០ដុល្លា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ










