ខេត្តបាត់ដំបង÷ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនបុរសចំនួន១៦នាក់ទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលកិច្ចប្រតិបត្តិការនេះអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្ម
ទណ្ឌ បានដឹកនាំកម្លាំងក្នុងផែនចុះអនុវត្តវិធានការរដ្ឋបាលពេលយប់ទៅលើពួកគាត់ចំនួន១៦នាក់ ភេទប្រុសខណៈដែលពួកគាត់មានសកម្មភាពនៅពេលយប់ស្ងាត់ក្នុងក្រុងបាត់ដំបង ក្នុងនោះបាននាំមកកាន់ស្នងការដ្ឋានដើម្បីសាកសួរនិងពិនិត្យទឹកនោមរបស់ពួកគាត់ស្វែងរកសារធាតុញៀន។
ជាលទ្ធផលក្រោយពិនិត្យទឹកនោមរួចឃើញថា ពួកគាត់ទាំង១៦នាក់សុទ្ធតែមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោម ពោលគឺជាអ្នកប្រើប្រាស់គ្រឿងញៀននៅពេលថ្ងៃហេីយពេលយប់ដេីរចល័តក្នុងមូលដ្ឋានក្នុងរូបភាពផ្សេងៗឬអាចប្រព្រឹត្តអំពេីល្មេីសច្បាប់ក្នុងករណីមានឱកាសហុចឱ្យ៕










