គម្រោងអភិវឌ្ឍតំបន់អេកូទេសចរណ៍ Siempang Forest Lodge បានប្រាប់ថា គម្រោងទីលានយន្តហោះខ្នាតតូចកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% គ្រោងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ទីលានយន្តហោះខ្នាតតូចកំពុងសាងសង់នៅស្រុកសៀមប៉ាង ចម្ងាយជាង ៣០ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។

 

លោក ម៉េង ហ៊ាង ម្ចាស់គម្រោងអភិវឌ្ឍតំបន់អេកូទេសចរណ៍ Siempang Forest Lodge បានប្រាប់ថា គម្រោងទីលានយន្តហោះខ្នាតតូចកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% គ្រោងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ។

 

ទីលានយន្តហោះនេះមានផ្លូវរត់ប្រវែង ៨០០ម៉ែត្រទទឹង ២៤ម៉ែត្រ ត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ២៥ហិចតា។ តាមរយៈទីលានយន្តហោះដ៏មានសក្តានុពលនេះ នឹងពង្រីកការតភ្ជាប់ផ្តល់មធ្យោបាយធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងស្រុក ដែលចង់មកកម្សាន្តនៅដែនជម្រកសត្វព្រៃក្នុងខេត្តស្ទឹងត្រែង និងគោលដៅទេសចរណ៍ដ៏ទាក់ទាញផ្សេងទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print