ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ច ការដាក់លិខិត ប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលនានា។
គិតត្រឹមរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានសហគ្រាសមួយចំនួន បានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក និងបញ្ជាក់ជូនថា ចំពោះការខកខាន និងមិនបានដាក់លិខិតប្រកាស និងបង់ពន្ធ លើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធ បានទាន់ពេលកំណត់ លោក-លោកស្រីត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕ដោយ៖តារា
សូមអានព័ត៌មានលម្អិតរបស់សេចក្ដីជូនដំណឹងដូចខាងក្រោម៖
...










