ក្មេងៗនាំ​គ្នា​ទៅ​លេង​ទឹក​ស្រះ​ជីក ប្អូនប្រុស​ភ្លោះ​២​នាក់ ​លង់ទឹក​ បងចុះ​ទៅ​ជួយ ​លិច​បាត់​៣​ម៉ោង ​ទើប​អ្នក​ភូមិរក​សព​ឃើញ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ​បាន​លង់ទឹក​លិច​ បាត់​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង​ ទើប​អ្នក​ភូមិ​ អូស​អួន​រក​សព​ឃើញ ខណៈ​ពេល​ចុះ​ទៅ​ជួយ​សង្គ្រោះ​ប្អូន​ភ្លោះ​២​នាក់ ​ដែល​លង់​ទឹក ​។

ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ​ថ្ងៃ​ទី​១៧ ​ខែមីនា ​ឆ្នាំ​២០២៦ ​នៅ​ភូមិ​គោករ​ការ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។

ក្មេង​ប្រុស​រង​គ្រោះ ដែល​បាន​លង់ទឹក​ស្លាប់ ឈ្មោះ​ ឆេ​ង សុ​ខេ​ង ​អាយុ​១២​ឆ្នាំ ​ជា​សិស្ស មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ រួម​ទាំង​ប្អូនប្រុស​ភ្លោះ​២នាក់ ​និង​មិត្ត​ភ​ក្កិ៣នាក់​ទៀត ​ទាំងអស់ ៦​នាក់​ បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ នៅ​ចំណុច​ខាងលើ។ ពេល​នោះ​ក្មេង​ប្រុស​ ៣នាក់​បងប្អូន​ បាន​នាំ​គ្នា​ចុះ​លេង​ទឹក​ហើយ​ប្អូន​ភ្លោះ​ពីរ​នាក់ ​អាយុ​៩​ឆ្នាំ បាន​លង់ទឹក។ ​បងប្រុស ​ដែល​ជា​ជន​រង​គ្រោះ​ ក៏​បាន​លោត​ទៅ​ជួយ​ ហើយ​លង់ទឹក លិច​បាត់​ ។​ ដោយឡែក​ប្អូន​ភ្លោះ​ពីរ​នាក់ ​ម្នាក់​ស្រវា​ឡើង​បាន​ និង​ម្នាក់​ទៀត ត្រូវ​បាន​កម្មករ​សំណង់ នាំ​គ្នា​ជួយ​ស្រង់​សង្គ្រោះ​ទាន់​ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្មេង​ប្រុស​រង​គ្រោះ​ បាន​លិច​បាត់​ អ្នក​ភូមិ​បាន​នាំ​គ្នា​អូស​អួន​ និង​បង់ សំណាញ់​រាវរក​អស់​រយៈពេល​ប្រមាណ ៣​ម៉ោង ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ទើប​រក​សព​ឃើញ ​។

សព​ក្មេង​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន វត្ត​កប់​ស្រូវ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print