ខ្សែការពារអង់គ្លេស Trent របស់ Real Madrid ផ្តាច់ចំណងស្នេហ៍18ខែពីមិត្តស្រីតារាម៉ូដែល Estelle

ចែករំលែក៖

តារាបាល់ទាត់របស់ក្លឹបReal Madrid សញ្ជាតិអង់គ្លេស Trent Alexander-Arnold និងមិត្តស្រីម៉ូដែល Estelle Behnke បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។

 

គូស្នេហ៍ដែលបានរួមរស់ជាមួយគ្នាកាលពីក្នុងខែតុលា ឆ្នាំ 2024 ត្រូវបានគេនិយាយថាបានបែកបាក់គ្នា ហើយនៅតែរាប់អានជាមិត្តនឹងគ្នា។

 

ប្រភពមួយបានប្រាប់សារព័ត៌មាន The Sun ថា “ការបែកគ្នាគឺពិបាក ប៉ុន្តែទាំង Trent និង Estelle ដឹងថាវាជាការល្អបំផុត។ ពួកគេបានចែករំលែកពេលវេលាពិសេសមួយចំនួន ប៉ុន្តែពួកគេដើរតាមផ្លូវដាច់ដោយឡែករបស់ពួកគេដែលពោរពេញដោយក្តីស្រឡាញ់ និងអរគុណសម្រាប់បទពិសោធន៍របស់ពួកគេជាមួយគ្នា។ ពួកគេទាំងពីរជាមនុស្សមមាញឹក ហើយវាពិតជាសោកសៅថាទំនាក់ទំនងនឹងមិនមានរយៈពេលយូរទេ”។

 

អ្នកមានឥទ្ធិពលលើរបៀបរស់នៅដែលមានដើមកំណើតអង់គ្លេស Estelle អាយុ 25 ឆ្នាំបានជួយ Trent វ័យ 27 ឆ្នាំឱ្យដោះស្រាយបញ្ហាការរស់នៅបន្ទាប់ពីការផ្ទេររបស់គាត់ពី Liverpool ទៅ Real Madrid ក្នុងខែមិថុនា។

 

នាងនៅក្នុងពិធីស្វាគមន៍ជាមួយគាត់ដែលរៀបចំដោយប្រធានក្លឹប Florentino Perez នៅកីឡដ្ឋាន Santiago Bernabeu របស់ក្លឹបយក្សអេស្ប៉ាញ។

 

បន្ទាប់មក Trent បានចាប់ផ្តើមចូលចិត្តការបង្ហោះ Instagram របស់ Estelle អំពីរបៀបរស់នៅរបស់នាង។

 

ពួកគេត្រូវបានគេប្រទះឃើញនៅលើការធ្វើដំណើរទៅកាន់ Soho Farmhouse ដែលមានតម្លៃ 6,000ផោន ក្នុងមួយយប់ ហើយកាលពីឆ្នាំមុន Trent បាននាំ Estelle ទៅទីក្រុង Venice សម្រាប់ការសម្រាកតូចមួយដ៏រ៉ូមែនទិក។

 

Trent បានចាកចេញពីក្លឹបកុមារភាព Liverpool ក្នុងតម្លៃ 10 លានផោន បន្ទាប់ពីបានចុះកិច្ចសន្យារបស់គាត់ទទួលថ្លៃឈ្នួល 180,000 ផោនក្នុងមួយសប្តាហ៍នៅReal Madrid។

 

Estelle បានឈបើតាមដាន (Unfollow) គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការបែកគ្នា។

...

 

អ្នកតំណាង Trent មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print